ថ្ងៃ សៅរ៏ ទី ១៩ ខែ មករា ឆ្នាំ ២០១៩

ទណ្ឌិត​២​នាក់​ដែល​តុលាការ​ផ្តន្ទាទោស​ដាក់គុក​១០​ឆ្នាំ​ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​គិត​ទុកជា​មុន​ និង​ក្រុម​ជនប្រដាប់អាវុធ​ ត្រូវ​បុរស​ខ្លាំង​លើកលែងទោស​

​រឿងរ៉ាវ​ប្លែកៗ​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​តែ​បន្ត​កើត​មាន​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ គឺ​ទណ្ឌិត​ចំនួន​២​នាក់​ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ក្នុង​បទល្មើស​ឧក្រិដ្ឋ​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ​ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​គិត​ទុកជា​មុន​ និង​ក្រុម​ជនប្រដាប់អាវុធ​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​២១​ក្រ​២"​ញ​"​ភ​.​ព​.​ព្រ​.​ទ​ ចុះ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៥​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ បែរជា​ទទួល​បានការ​លើកលែងទោស​ទាំងស្រុង​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥៦៥​ ចុះ​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ទណ្ឌិត​អនុវត្តន៍​ទោស​មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង​ទៅ​វិញ​ ។​

​ទណ្ឌិត​ទាំង​២​នាក់​ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ​ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​គិត​ទុកជា​មុន​ និង​ក្រុម​ជនប្រដាប់អាវុធ​ តាម​អំណាច​សាលក្រម​ព្រហ្មទណ្ឌ​លេខ​២១​ក្រ​២"​ញ​"​ ភ​.​ព​.​ព្រ​.​ទ​ ចុះ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៥​ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ហើយ​បែរជា​ទទួល​បានការ​លើកលែងទោស​វិញ​នោះ​ មានឈ្មោះ​ គឹ​ម​ សេង​ ហៅ​តាំង​ ទៀង​ជីវ​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ និង​ឈ្មោះ​ សាង​ គុន​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ។​

​មាត្រា​២​នៃ​ក្រឹត្យ​លេខ​២៨​ក្រ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​១៩៨៨​ ស្តី​អំពី​ការ​បន្ធូរ​បន្ថយទោស​ និង​លើកលែងទោស​ទណ្ឌិត​ដែល​ប្រើប្រាស់​ជា​ធរមាន​នៅឡើយ​នោះ​ បាន​បញ្ញត្តិ​ថា​ ទណ្ឌិត​ដែល​ត្រូវ​លើកលែងទោស​បាន​ លុះត្រាតែ​ទណ្ឌិត​នោះ​បាន​ទទួល​រង​ទោស​២​ភាគ​៣​នៃ​ទោស​ដាក់​ពន្ធនាគារ​មាន​កំណត់​…​។​

​ដោយឡែក​ មាត្រា​៧៧​នៃ​ច្បាប់​ស្តី​ពី​ពន្ធនាគារ​ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១២១១/០២១​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០១១​ បាន​បញ្ញត្តិ​ថា​ "​ក្នុង​ករណី​ចាំបាច់​ ប្រមុខ​រាជរដ្ឋាភិបាល​មាន​បុព្វសិទ្ធិ​ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​ឲ្យ​ទណ្ឌិត​នៅ​ពេល​ណា​ក៏​បាន​ ។​ "​ ។​

​ដូច្នេះ​ ទណ្ឌិត​ណា​ក៏​ដោយ​ដែល​កំពុង​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ​ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ អាច​ប្រើប្រាស់​បុព្វសិទ្ធិ​របស់​ខ្លួន​ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​បាន​គ្រប់ពេល​ ប្រសិនបើ​បុរស​ខ្លាំង​ "​ចង់​"​ ៕​

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.