ថ្ងៃ អង្គារ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩

តុលាការ​ និង​ក្រសួងយុត្តិធម៌​ស្នើ​រដ្ឋសភា​លើក​អភ័យឯកសិទ្ធិ​សភាតំណាងរាស្ត្រ​បក្ស​ប្រឆាំង​២​រូប​ ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្ម​ ក្នុង​សំណុំរឿង​ឯកឧត្តម​ កឹ​ម​ សុខា​

​យោង​តាម​លិខិត​លេខ​៤៧២​ អ​.​យ​.​ឋ​ ចុះ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ស្នើ​សុំ​ចាត់​នីតិវិធី​លើក​អភ័យឯកសិទ្ធិ​សភា​របស់​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប​ គឺ​ឯកឧត្តម​ តុ​ វ៉ា​ន់​ចាន់​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ឯកឧត្តម​ ពិន​ រតនា​ តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ នោះ​ កាលពី​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ បាន​ធ្វើ​លិខិតផ្លូវការ​គោរព​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អំពី​សំណើ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​ស្នើ​សុំ​លើក​អភ័យឯកសិទ្ធិ​សភា​របស់​ឯកឧត្តម​ តុ​ វ៉ា​ន់​ចាន់​ និង​ឯកឧត្តម​ ពិន​ រតនា​ ជាប់​សង្ស័យ​ថា​បាន​ប្រព្រឹត្ត​អំពើ​សញ្ចារ​កម្ម​ពាក់ព័ន្ធ​សំណុំរឿង​ឯកឧត្តម​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ ។​

​អនុលោម​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​៩​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ គឺ​ការ​លើក​អភ័យឯកសិទ្ធិ​សភា​ដែល​មិនមែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ ត្រូវការ​កូរ៉ុម​ប្រជុំ​រដ្ឋសភា​លើស​ពី​២​ភាគ​៣​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល​ និង​អនុម័ត​តាម​មតិ​ភាគច្រើន​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​ ។​ ដូច្នេះ​ ការ​លើក​អភ័យឯកសិទ្ធិ​សភា​របស់​ឯកឧត្តម​ តុ​ វ៉ា​ន់​ចាន់​ និង​ឯកឧត្តម​ ពិន​ រតនា​ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​លើក​ឡើង​ថា​ មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ឡើយ​ ប្រសិនបើ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​សភា​ ឬ​មិន​ចូលរួម​អនុម័ត​ជាមួយ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​សំឡេង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​គ្រប់គ្រាន់​ដើម្បី​អនុម័ត​ទេ​ ។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ របស់​ក្រសួងយុត្តិធម៌​ ដោយ​យោង​តាម​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ បាន​អះអាង​ដូច​តទៅ​ ៖​ ស្ត្រី​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ នាង​បាន​ចេញ​ទៅ​ប្រទេស​ថៃ​ចំនួន​២​លើក​ គឺ​លើក​ទី​១​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ និង​លើក​ទី​២​នៅ​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដោយ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​តែ​មួយ​នៃ​សណ្ឋាគារ​ សិន​ធ័​រ​ភា​ញ់​ ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ។​ ក្នុង​រយៈពេល​នៃ​ការ​ស្នាក់​នៅ​ទាំង​២​លើក​នេះ​ ឯកឧត្តម​ កឹ​ម​ សុខា​ បាន​រួម​ភេទ​ជាមួយ​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ ការ​ចេញ​ទៅ​ប្រទេស​ថៃ​ទាំង​២​លើក​ដើម្បី​រួម​ភេទ​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ គឺ​មានការ​សម្របសម្រួល​រៀបចំ​ពី​ឯកឧត្តម​ តុ​ វ៉ា​ន់​ចាន់​ (​ការ​ចេញ​ទៅ​ប្រទេស​ថៃ​លើក​ទី​១)​ និង​ឯកឧត្តម​ ពិន​ រតនា​ (​ការ​ចេញ​ទៅ​ប្រទេស​ថៃ​លើក​ទី​២)​ ដោយ​ក្នុង​នោះ​មានការ​រៀបចំ​សំបុត្រ​យន្តហោះ​ ការ​រួម​ដំណើរ​ជាមួយ​គ្នា​ ការ​នាំ​ទៅ​សណ្ឋាគារ​ជួប​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ និង​មានការ​លួងលោម​ ព្រមទាំង​បញ្ជាក់​ថា​ នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ឯកឧត្តម​ កឹ​ម​ សុខា​ បន្ទាប់​ពី​មាន​ទំនាក់ទំនង​ និង​ការ​រួម​ភេទ​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ។​ ការ​ជួប​រួម​ភេទ​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ នៅ​ប្រទេស​ថៃ​លើក​ទី​១​ ឯកឧត្តម​ កឹ​ម​ សុខា​ បាន​សន្យា​ថា​នឹង​ឲ្យ​លុយ​ចំនួន​៣ ០០០​ដុល្លារ​អា​មេ​រិ​ក​ ,​ ទិញ​ផ្ទះ​ឲ្យ​ និង​បើក​អាជីវកម្ម​សំអាងការ​ឲ្យ​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ប៉ុន្តែ​នៅ​លើក​ទី​១​ ឯកឧត្តម​ កឹ​ម​ សុខា​ បាន​ឲ្យ​លុយ​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ចំនួន​៣០០​ដុល្លារ​អា​មេ​រិ​ក​ និង​លើក​ទី​២​ ចំនួន​៤០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ ។​ ចំពោះ​សំបុត្រ​យន្តហោះ​ និង​ការ​ធ្វើ​ដំណើរ​ គឺ​ឯកឧត្តម​ តុ​ វ៉ា​ន់​ចាន់​ និង​ឯកឧត្តម​ ពិន​ រតនា​ ជា​អ្នកសម្របសម្រួល​ និង​ចាត់ចែង​ ។​

​សេចក្តី​ថ្លែង​ហេតុ​របស់​ក្រសួងយុត្តិធម៌​ បាន​អះអាង​ទៀត​ថា​ ៖​ ផ្អែក​តាម​លទ្ធផល​នៃ​ការ​បញ្ជាក់​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ,​ ទិន្នន័យ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​ អ៊ែ​រវេ​ ,​ ព័ស្តុតាង​ដែល​ប្រមូល​បាន​ក្រោម​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ថៃ​ និង​ការ​វិភាគ​ទិន្នន័យ​ព័ស្តុតាង​ជា​សំឡេង​នៃ​ការ​សន្ទនា​ដែល​ទទួល​បាន​ពី​ការ​បង្ហោះ​ផ្សាយ​ជា​សាធារណៈ​ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Facebook​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ មាន​ព័ស្តុតាង​ស៊ីចង្វាក់​គ្នា​ដូច​អង្គហេតុ​ដែល​បាន​រៀបរាប់​ខាងលើ​ ពោល​គឺ​ទំនាក់ទំនង​រួម​ភេទ​រវាង​ឯកឧត្តម​ កឹ​ម​ សុខា​ និង​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ និង​ទឹកប្រាក់​ ដោយ​មានការ​រៀបចំ​សម្របសម្រួល​ អូស​ទាញ​ និង​ចាត់ចែង​ដោយ​ឯកឧត្តម​ តុ​ វ៉ា​ន់​ចាន់​ និង​ឯកឧត្តម​ ពិន​ រតនា​ ៕​

 

 

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.