ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

ឧត្តមសេនីយ៍​ និង​វរសេនីយ៍​ជំនាញការ​យោធា​យួន​៣០​នាក់​ ត្រូវ​បាន​បុរស​ខ្លាំង​ផ្តល់​មេដាយ​សហ​មេត្រី​ ថ្នាក់​ធិ​ប​ឌិ​ន្ទ​ និង​ថ្នាក់​សេនា​

​ជំនាញការ​យោធា​វៀតណាម​ថ្នាក់ឧត្តម​សេនីយ៍​ និង​វរសេនីយ៍​ ចំនួន​៣០​នាក់​ ដែល​អះអាង​ថា​មាន​ស្នាដៃ​ល្អ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជួយ​បណ្តុះបណ្តាល​ និង​បំប៉ន​ជំនាញ​ដល់​កង​យោធពលខេមរភូមិន្ទ​(​ទាហាន​កម្ពុជា​)​នោះ​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្តល់​មេដាយ​សហ​មេត្រី​ថ្នាក់​ធិ​ប​ឌិ​ន្ទ​(១១​នាក់​)​ និង​ថ្នាក់​សេនា​(១៩​នាក់​)​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៥៨៦​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ មាស​ សុភា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ។​

​ជំនាញការ​យោធា​វៀតណាម​ថ្នាក់ឧត្តម​សេនីយ៍​ និង​វរសេនីយ៍​ទាំង​៣០​នាក់​ដែល​ទទួល​បាន​មេដាយ​សហ​មេត្រី​ថ្នាក់​ធិ​ប​ឌិ​ន្ទ​ និង​ថ្នាក់​សេនា​នោះ​ រួម​មានឈ្មោះ​ដូច​ខាងក្រោម​ ៖​

vn-army

vn-army-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.