ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

ក្មួយ​ប្រុស​ម្នាក់​របស់​បុរស​ខ្លាំង​ដែល​ធ្វើ​ប៉ូលិស​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​២

​ក្មួយ​ប្រុស​ម្នាក់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ត្រូវជា​កូនប្រុស​បង្កើត​របស់​លោក​ ហ៊ុន​ សាន​ ជា​បង​បង្កើត​បុរស​ខ្លាំង​ ដែល​ជា​នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ គឺ​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ជា​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥៥៩​ ចុះ​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ។​

​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ជា​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥៥៥៥៥​ អតីត​ជា​អនុប្រធាន​នាយកដ្ឋាន​ចារកម្ម​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខ​តំណែង​ថ្មី​ជា​ អនុប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​ តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​អនុក្រឹត្យ​លេខ​៨៩៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

Hun-Chea

​លោក​ ហ៊ុន​ ជា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥៥៥៥៥​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ដោយ​អនុក្រឹត្យ​លេខ​១២២៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ និង​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៤/១១៥៣​ ចុះ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.