ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ ២០២០

អភិបាលខេត្ត​ម្នាក់​ជា​ឧត្តមមន្ត្រី​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ បែរជា​បាន​ឡើង​ផ្កាយ​៣​ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​

​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​បច្ចុប្បន្ន​ (​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​១​ គឺ​សម័យ​សង្គមរាស្ត្រនិយម​)​ ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ចេះ​តែ​រំលេច​ចេញ​នូវ​រឿងរ៉ាវ​ប្លែក​ និង​ច្របូកច្របល់​ឥត​ឈប់​ឈរ​ គឺ​មាន​ឯកឧត្តម​អភិបាលខេត្ត​ម្នាក់​អតីត​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ និង​បាន​ផ្ទេរ​បញ្ចូល​ក្របខ័ណ្ឌ​ទៅ​ក្នុង​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​មន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ដើម្បី​ទទួល​បានការ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រួច​ហើយ​ បែរជា​មក​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ក្នុង​នាម​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ទៅ​វិញ​ឆ្កុយ​ ។​

chhuor-chandoeun-letter2

​លោក​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ អតីត​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្របខ័ណ្ឌ​មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ អត្តលេខ​០០០៨៦៤​ ត្រូវ​បាន​ផ្ទេរ​បញ្ចូល​ក្របខ័ណ្ឌ​ថ្មី​ទៅ​ក្នុង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ក្នុង​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​មក​ម្ល៉េះ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០០​ ចុះ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​ ក្រោយ​ពី​ផ្ទេរ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​ថ្មី​រួច​ហើយ​ ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​ ក៏​ទទួល​បានការ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ទល់​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០១​ ចុះ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

chhuor-chandoeun-letter1

​ពេល​កំពុង​កាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ និង​ឋិត​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រួច​ហើយ​នោះ​ ស្រាប់តែ​ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ក្នុង​ក្របខ័ណ្ឌ​នាយ​ទាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០៨៦៤​ទៅ​វិញ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៩៦​ ចុះ​ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១៤​ ។​ លើស​ពី​នេះ​ ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ ក៏​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ក្រសួងការពារជាតិ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៦/៥២០​ ចុះ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ថែម​ទៀត​ ។​

chhuor-chandoeun-letter

​សរុបសេចក្តី​មក​ សម្រាប់​ឯកឧត្តម​ ឈួ​រ​ ច័ន្ទ​ឌឿ​ន​ គឺ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ (​ឧត្តមមន្ត្រី​)​ក៏​បាន​ធ្វើ​ និង​ឋានន្តរស័ក្តិ​ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​(​ផ្កាយ​៣)​ក៏​បាន​ឡើងជា​លំដាប់​ (Sic!)​ ៕​

chhuor-chandoeun

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.