ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

តំណែង​ផ្កាយ​៣​ប៉ូលិស​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ អតីត​ទីប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាត់បង់​​ និង​បាន​មក​វិញ​ “​ដូច​ផ្លេកបន្ទោរ​”

​ព្រោះតែ​រឿង​ចោទ​ថា​ប្រមាថ​ទៅ​លើ​លោក​អនុ​សេនីយ៍​ សូត្រ​ កញ្ញា​ មន្ត្រី​នគរបាល​ចរាចរណ៍​ អត្តលេខ​៦៧៩៦៨​ កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​នោះ​ លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០៦៩៥​ ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្រេច​ដកហូត​មុខ​តំណែង​យ៉ាង​តក់ក្រហល់​ ឲ្យ​មក​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​លេខ​៧២៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​កាន់​តំណែង​បាន​ប្រមាណ​២​ឆ្នាំ​  ។​ ប៉ុន្តែ​នៅ​វេលា​ល្ងាច​នាដ​ដែល​នេះ​ដែរ​ បុរស​ខ្លាំង​ដែល​ជា​នាយក​រដ្ឋមន្ត្រី​ បែរជា​សម្រេច​និរាករណ៍​ចោល​នូវ​អនុក្រឹត្យ​ដកហូត​មុខ​តំណែង​លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​នោះ​វិញ​ តាម​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដោយ​សំអាង​ថា​ លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ និង​លោក​អនុ​សេនីយ៍​ សូត្រ​ កញ្ញា​ បាន​ផ្សះផ្សា​គ្នា​ទទួលស្គាល់​ និង​កែប្រែ​នូវ​កំហុសឆ្គង​រៀងៗ​ខ្លួន​ ។​ មាន​ន័យ​ថា​ មុខ​តំណែង​លោក​ផ្កាយ​៣​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​លោក​ស័ក្តិ​១​ សូត្រ​ កញ្ញា​ បាត់បង់​ និង​បាន​មក​វិញ​ "​ដូច​ផ្លេកបន្ទោរ​"​ ទៅ​តាម​អារម្មណ៍​របស់​នាយក​រដ្ឋមន្ត្រី​ ។​

​លោក​ឧត្តមសេនីយ៍​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ អត្តលេខ​០៦៩៥​ អតីត​ជា​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ​ រដ្ឋបាល និងនគរបាល​ក្រសួងមហាផ្ទៃ​ ធ្លាប់​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ និង​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៧៩៨​ ចុះ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៣​ (​មុន​ពេល​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​)​ ។​

​ក្រោយ​ការ​បង្កើត​រាជរ​ដ្ឋា​ភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ លោក​ឧត្តមសេនីយ៍ឯក​ ម៉​ម​ ស្រ៊ី​ម​វ​ណ្ណា​ ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ពី​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ​ រដ្ឋបាល​ និង​នគរបាល​ក្រសួងមហាផ្ទៃ​ និង​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ ដោយ​អនុក្រឹត្យ​លេខ​៩៩២​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៤​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.