ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ខុទ្ទកាល័យ​ជំទាវ​ផ្កាយ​៤​ទាហាន​ ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ «​ឆេះដុំ​»​នឹង​អ្នកលេង​ Facebook​ដ៏​សកម្ម​ឈ្មោះ​ Chham​ Chhany

​នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ខុទ្ទកាល័យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​អធិការកិច្ច​ ដែល​មាន​លោក​ជំទាវ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ម៉ែ​ន​ សំ​អន​ ឧបនាយក​ដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ប្រតិកម្ម​«ឆេះដុំ​»​ ទៅ​នឹង​ការ​ Post​ ព័ត៌មាន​មួយ​របស់​អ្នកលេង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​សកម្ម​ម្នាក់​ឈ្មោះ​ Chham​ Chhany​ ដោយ​បាន​ចោទប្រកាន់​ថា​ គឺជា​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ ទៅ​លើ​លោក​ជំទាវ​ ម៉ែ​ន​ សំ​អន​ និង​បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ចាត់វិធានការ​ផ្លូវច្បាប់​ ដើម្បី​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Chham​ Chhany​ យក​មក​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ ។​

​កាលពី​វេលា​ម៉ោង​០៨​និង​៣៣​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Chham​ Chhany​ បាន​ Post​ នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា​ «គ្រី​ ស៊ា​ង​ឡុ​ង​ ជា​ប្រុស​កំណាន់​របស់​ជំទាវ​…​ប្តី​ទើប​ស្លាប់​»ដោយ​អត្ថបទ​បាន​លើក​ឡើង​ថា​ ៖​ សារ​ពី​ប្រិ​យ​មិត្ត​ «​ខ្ញុំ​ដឹង​ថា​ គ្រី​ ស៊ា​ង​ឡុ​ង​ ដែល​មានរឿង​នៅ​កូរ៉េ​ បើ​មិន​មាន​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ និង​ ហ៊ុន​ ម៉ា​ណែ​ត​ ទេ​គឺ​មិន​អាច​មក​វិញ​ទេ​ ព្រោះ​ខ្មែរគ្មាន​បត្យាប័ន​ជាមួយ​កូ​រ៉​ទេ​ ហើយ​ គ្រី​ ស៊ា​ង​ឡុ​ង​ ជា​ប្រុស​កំណាន់​ជំទាវ​ម្នាក់​ដែល​មាន​អំណាច​ ប្តី​ទើប​ស្លាប់​ ម្ល៉ោះហើយ​ លោក​ ឡុ​ង​ នេះ​មិន​ហ៊ាន​យក​ស្រី​ណា​នៅ​ស្រុក​ខ្មែរ​បាន​ទេ​ អ៊ីចឹង​ហើយ​ឆ្លៀតពេល​មានឱកាស​ចេញ​ក្រៅ​ ដូច​បាន​រួចខ្លួន​អ៊ីចឹង​ ។​ » ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ត្រូវជា​កូនប្រុស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​គោរព​ជូន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ដោយ​ប្តឹង​ម្ចាស់​ Account​ Facebook​ ឈ្មោះ​ Chham​ Chhany​ ម្តង​រួច​មក​ហើយ​ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ៕​

Hun-Manet

 

 

 

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.