ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះឲ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងប្រមូលរថយន្តប្រភេទ Hybrid ចំនួន១,៤៣លានគ្រឿងចូលឃ្លាំងវិញ នៅទូទាំងពិភពលោក ដោយសារបញ្ហាពោងសុវត្ថិភាពនៃរថយន្តទាំងនោះអាចផ្ទុះបែក បង្ករងរបួសដល់អ្នកជិះក្នុងរថយន្ត ។
រថយន្តប្រភេទ Hybrid ដែលត្រូវប្រមូលចូលឃ្លាំងវិញដើម្បីពិនិត្យបច្ចេកទេសពោងសុវត្ថិភាពនោះ គឺមានរថយន្តម៉ាក Lexus CT200h និង Prius ផលិតនៅឆ្នាំ២០១០-២០១២ ចំនួន១,៤៣លានគ្រឿងនៅទូទាំងពិភពលោក ។
លោក Victor Vanov អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toyota បាននិយាយឲ្យដឹងថា រថយន្តចំនួន៤៨២.០០០គ្រឿង នៅសហរដ្ឋអាមេរិកនឹងត្រូវប្រមូលចូលឃ្លាំងវិញ ៕