ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

ទណ្ឌិត២នាក់ដែលកំពុងជាប់គុក ថ្លើមធំចែកចាយគ្រឿងញៀនក្នុងគុកត្រូវបានចាប់ខ្លួន បង្កការភ្ញាក់ផ្អើលកក្រើកខេត្តក្រចេះ

ទណ្ឌិតចំនួន២នាក់ដែលកំពុងអនុវត្តន៍ទោសពីបទជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារខេត្តក្រចេះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនចុះបង្ក្រាប និងចាប់ឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀនខុសច្បាប់ ដោយដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស(ហៅម៉ាទឹកកក)ចំនួន៣៩កញ្ចប់តូច-ធំ បង្កឲ្យមានការភ្ញាក់ផ្អើលកក្រើកខេត្តក្រចេះ ។

មន្ត្រីការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន បានឲ្យដឹងថា​ ទណ្ឌិតទាង២នាក់ដែលកំពុងអនុវត្តន៍ទោសក្នុងពន្ធនាគារ ជាប់ចោទពីបទជួញដូរគ្រឿងញៀននៅឡើយ ហើយត្រូវបានចាប់ឃាត់ខ្លួនសាជាថ្មីពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀនក្នុងពន្ធនាគារនោះ មានឈ្មោះ សៀង សុភា ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ តែ លីទី ភេទប្រុស អាយុ២៨ឆ្នាំ ។ បច្ចុប្បន្ន ទណ្ឌិតទាំង២នាក់មិនទាន់ឆ្លើយសារភាពថា ខ្លួនបានគ្រឿងញៀនមកពីណា និងតាមរបៀបណានោះទេ ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ខ្វា សារ៉ន ប្រធានពន្ធនាគារខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មានថា គ្រឿងញៀនទាំងនោះទំនងជាពួកជនសង្ស័យមានគ្នីគ្នានៅខាងក្រៅ ហើយចរាចរណ៍ចូលក្នុងពន្ធនាគារយកមកចែកចាយបានដោយសារបោះរំលងរបងពន្ធនាគារចូលមកក្នុង (Sic!) ។

មន្ត្រីក្រសួងមហាផ្ទៃម្នាក់និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ករណីចរាចរណ៍គ្រឿងញៀននៅក្នុងពន្ធនាគារបានកើតមានឡើងគួរឲ្យព្រួយបារម្ភអស់រយៈពេលជាច្រើនឆ្នាំមកហើយ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.