ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

តៃវ៉ាន់​គ្រោង​បាញ់​សាកល្បង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ PAC-3​ ថ្មី​បំផុត​របស់​ខ្លួន​

​មន្ត្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ កាលពី​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ឲ្យ​ដឹង​ថា​ កោះ​តៃវ៉ាន់​គ្រោង​នឹង​បាញ់​សាកល្បង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ប្រភេទ​ Patriot​ Advanced​ Capability-3(PAC-3)​ ថ្មី​បំផុត​របស់​ខ្លួន​ជា​លើក​ទី​១​ នៅ​ដើមខែ​កក្កដា​ ឆ្នាំ​២០១៦​ខាង​មុខ​ ស្រប​ពេល​ដែល​កោះ​តៃវ៉ាន់​ និង​ចិន​មាន​សភាព​តានតឹង​ខ្លាំង​ឡើងៗ​ ។​

​ប្រភព​យោធា​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​កុំ​ឲ្យ​ចិន​អាច​ប្រមូល​ទិន្នន័យ​ព័ត៌មាន​បាន​អំពី​ការ​បាញ់​សាកល្បង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​នេះ​ កោះ​តៃវ៉ាន់​មិន​បាន​គ្រោង​បាញ់​សាកល្បង​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ​ គឺ​នឹង​បាញ់​សាកល្បង​នៅ​រដ្ឋ​ New​ Mexico​ សហរដ្ឋអាមេរិក​ ។​

​មី​ស៊ី​ល​ប្រភេទ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ PAC-3​ ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​នេះ​ មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ចំនួន​២​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.