ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

បង្គោល​អង់​តែ​ន​ប៉ុស្តិ៍​វិទ្យុ​២,​ បង្គោល​ចរន្តអគ្គិសនី​៦​ដើម​ និង​ប៉ាណូ​ពាណិជ្ជកម្ម​មួយ​ផ្ទាំង​ ត្រូវ​បាន​បាក់​ដួល​រលំ​ ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​នៅ​ភ្នំពេញ​

​ដោយសារ​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ធ្វើ​ឲ្យ​បង្គោល​ចរន្តអគ្គិសនី​បណ្តាញ​តង់ស្យុង​មធ្យម​(MV)​ ចំនួន​៦​ដើម​ ដែល​ភ្ជាប់​ចរន្ត​ពី​អនុ​ស្ថានីយ៍​ទី​៦(GS5-F4)​ដួល​រលំ​ និង​តំបន់​មួយ​ចំនួន​ក្នុង​សង្កាត់​ក្រាំងធ្នង់​ សង្កាត់​គោក​រកា​ ខណ្ឌ​សែន​សុខ​ និង​សង្កាត់​ស្នោ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ត្រូវ​ដា​ច់រន្តអគ្គិសនី​ ។​

​លើស​ពី​នេះ​ បង្គោល​អង់​តែ​ន​ប៉ុស្តិ៍​វិទ្យុ​ចំនួន​២​ គឺ​ប៉ុស្តិ៍​វិទ្យុ​ FM98.25MHz​ និង​FM105.30MHz​ ក៏​ត្រូវ​បាក់​ធ្លាក់​សង្កាត់​មក​លើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ឋិត​ក្នុងភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ប៉ុន្តែ​មិន​មាន​បង្ក​ការ​រង​គ្រោះ​ដល់​អាយុជីវិត​ ឬ​របួស​ស្នាម​មនុស្ស​ម្នា​ឡើយ​ ។​

​ដោយឡែក​ ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​មួយ​ផ្ទាំង​ក៏​ត្រូវ​បាន​ដួល​រលំ​សង្កត់​លើ​មនុស្ស​២​នាក់​ និង​ទោចក្រយានយន្ត​១​គ្រឿង​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​-​ស្រាល​នៅ​ត្រង់​ចំណុច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ផង​ដែរ​ ។​

​ក្រុម​ជំនាញ​វិស្វករ​សំណង់​ បាន​លើក​ឡើង​ថា​ សំណង់​អង់​តែ​ន​ប៉ុស្តិ៍​វិទ្យុ​-​ទូរស័ព្ទ​មួយ​ចំនួន​ បង្គោល​ចរន្តអគ្គិសនី​ និង​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​នៅ​កម្ពុជា​ ហាក់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ណាស់​ក្នុង​ការ​បាក់​ដួលរ​លំនៅ​ពេល​មាន​ភ្លៀង​លាយ​ខ្យល់​ខ្លាំង​ជាយថាហេតុ​ណាមួយ​ ដែល​ទាមទារ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បំផុត​ទៅ​លើ​ស្តង់ដារ​គុណភាព​ និង​ទីតាំង​ដំឡើង​បង្គោល​ទាំងនោះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.