ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

រាជរដ្ឋាភិបាល​កាត់​ដី​សាធារណៈ​របស់​រដ្ឋ​២៨៧​ហិ​កតា​ ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​ ឲ្យ​សាលា​រាជធានី​ភ្នំពេញ​

​ផ្ទៃដី​ទំហំ​២៨៧,៣៦​ហិ​កតា​ ឋិត​នៅ​សង្កាត់​ជ្រោយចង្វា​ សង្កាត់​ព្រែក​តា​សេក​ និង​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ធ្វើ​អនុ​ប​យោគ​ទៅ​ជា​ដី​ឯកជន​របស់​រដ្ឋ​ និង​ប្រទាន​កម្ម​ជា​ដី​កម្មសិទ្ធិ​របស់​សាលា​រាជធានី​ភ្នំពេញ​ (​សាលា​រាជធានី​ភ្នំពេញ​អាច​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជា​ទ្រព្យ​របស់​ខ្លួន​)​ ដោយ​អនុក្រឹត្យ​លេខ​៤៨​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​គេ​មិន​ទាន់​បានដឹង​ថា​ ដី​ទំហំ​២៨៧,៣៦​ហិ​កតា​ដែល​ក្លាយជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​ ក្រោម​ការ​គ្រប់គ្រង​ជា​កម្មសិទ្ធិ​របស់​សាលា​រាជធានី​ភ្នំពេញ​នោះ​ នឹង​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​ជួល​វិនិយោគ​របៀប​ណា​នៅឡើយ​ ។​

​គួរ​បញ្ជាក់​ជូន​ថា​ ដីធ្លី​ឋិត​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា​ ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​ក្រុមហ៊ុន​ OCIC​ ដែល​មាន​ឧកញ៉ា​ ពុង​ ឃាវ​សែ​ អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ ជា​ប្រធាន​ អភិវឌ្ឍន៍​បុរី​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ ហើយ​ក៏​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជា​ហូរហែ​ដែរ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.