ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ឆ្នាំ​២០១៥​ មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ជិត​២១​លាន​ និង​ Internet​ ជិត​៧​លាន​

​យោង​តាម​ប្រភព​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(MPTC)​ ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​-​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ឆ្នាំ​២០២០​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ គឺ​បាន​បង្ហាញ​អំពី​ទិន្នន័យ​អ្នក​ប្រើប្រាស់​សេវា​ទូរគមនាគមន៍​គិត​ត្រឹម​ឆ្នាំ​២០១៥​កន្លង​ទៅ​ រួម​មាន​ ៖​ ទូរស័ព្ទ​ចល័ត​ចំនួន​២០.៨៥០.៥៤៣​ (​ឆ្នាំ​២០១៤​ចំនួន​២០.៤៥១.៩៨២)​ និង​ Internet​ ចំនួន​៦.៧៩៥.៩០៨​ (​ឆ្នាំ​២០១៤​ចំនួន​៥.០២៥.៩៤៥)​ ខណៈ​ការ​ប្រើប្រាស់​សេវា​ទូរ​រ​ស័ព្ទ​អ​ចល័ត​មាន​ចំនួន​២៥៦.៣៨៧​ (​ឆ្នាំ​២០១៤​ចំនួន​៣៦១.០៥៦)​ ។​

​ទិន្នន័យ​អ្នក​ប្រាស់​សេវា​ទូរគមនាគមន៍​ចាប់តាំងពី​ឆ្នាំ​២០១០​រហូត​មក​ដល់​ឆ្នាំ​២០១៥​ រួម​មាន​ ៖

១-​ទូរស័ព្ទ​ចល័ត​ ៖​ -​ឆ្នាំ​២០១០​ចំនួន​១០.៥៣៧.៦២៨,​ -​ឆ្នាំ​២០១១​ចំនួន​១៥.៦៧៨.៨២៩,​ -​ឆ្នាំ​២០១២​ចំនួន​១៩.១០៥.១១៥,​ -​ឆ្នាំ​២០១៣​ចំនួន​២០.២៦៤.៥១៤,​ -​ឆ្នាំ​២០១៤​ចំនួន​២០.៤៥១.៩៨២​ និង​ឆ្នាំ​២០១៥​ចំនួន​២០.៨៥០.៥៤៣​ ។​

២-Internet​ ៖​ -​ឆ្នាំ​២០១០​ចំនួន​៣២០.១៩០,​ -​ឆ្នាំ​២០១១​ចំនួន​១.៦៨៩.៣៨៩,​ -​ឆ្នាំ​២០១២​ចំនួន​២.៧០៦.៩២២,​ -​ឆ្នាំ​២០១៣​ចំនួន​៣.៨៦១.៨៤៣,​ -​ឆ្នាំ​២០១៤​ចំនួន​៥.០២៥.៩៤៥​ និង​ឆ្នាំ​២០១៥​ចំនួន​៦.៧៩៥.៩០៨​ ។​

៣-​ទូរស័ព្ទ​អ​ចល័ត​ ៖​ -​ឆ្នាំ​២០១០​ចំនួន​៣៥៨.៧៥០,​ -​ឆ្នាំ​២០១១​ចំនួន​៥៥៩.៣៨១,​ -​ឆ្នាំ​២០១២​ចំនួន​៥៨៤.៤៧៥,​ -​ឆ្នាំ​២០១៣​ចំនួន​៤២០.៩៤២,​ -​ឆ្នាំ​២០១៤​ចំនួន​៣៦១.០៥៦​ និង​ឆ្នាំ​២០១៥​ចំនួន​២៥៦.៣៨៧​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​មានការ​កើនឡើង​ គឺ​ដោយសារ​ក្នុង​មនុស្ស​ម្នាក់ៗ​យ៉ាង​ហោច​ណាស់​ត្រូវ​សម្រេចចិត្ត​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចំនួន​២​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ហៅ​ចេញ​ទៅ​ប្រព័ន្ធ​ដូច​គ្នា​ ខណៈ​ការ​ទំនាក់ទំនង​ហៅ​ចេញ​ឆ្លង​ប្រព័ន្ធ​មានការ​លំបាក​ និង​មាន​តម្លៃ​សេវា​ខ្ពស់​ជាង​ប្រព័ន្ធ​តែ​មួយ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.