ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ និង​ជ្រុះ​ឋានន្តរស័ក្តិ​ពី​ស្មា​ដោយសារ​រឿងអាស្រូវ​

​មាន​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ជា​ច្រើន​នាក់​ និង​អ្នកខ្លះ​មាន​ងារ​ជា​ឧកញ៉ា​ផង​ ដែល​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ និង​ជ្រុះ​ឋានន្តរស័ក្តិ​អស់ពី​ស្មា​ដោយសារ​រឿងអាស្រូវ​រៀងៗ​ខ្លួន​ ទាំង​នៅ​ស្ថាប័ន​តុលាការ​ក្តី​ ទាំង​នៅ​ក្រៅ​ស្ថាប័ន​តុលាការ​ក្តី​ ជា​អាទិ៍​ ៖

ngin-mono1

១-​លោក​ឧត្តមសេនីយ៍ទោ​ ងិ​ន​ មនោ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០១៥៩៤​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៤៥៣​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៦​ ។​ លោក​ឧត្តមសេនីយ៍​ ងិ​ន​ មនោ​ ក៏​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ​(​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥៧​ ចុះ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០០៩)​ ។​

thong-sarat-letter3

២-​លោក​ឧត្តមសេនីយ៍ទោ​ ថោ​ង​ សា​រ៉ាត់​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០១១៨៧​ (​អតីត​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ )​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៥/៨៨៥​ ចុះ​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៥​ ។​ លោក​ឧត្តមសេនីយ៍​ ថោ​ង​ សា​រ៉ាត់​ ហៅ​ "​ប៊ិ​ន​ទឹង​"​ ក៏​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០១/៤៣៦​ ចុះ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០១)​ ។​

kim-marintha-letter

៣-​លោក​ឧត្តមសេនីយ៍ទោ​ គឹ​ម​ ម៉ា​រី​ន​ថា​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៤៥១៨​ (​អតីត​ជា​ជំនួយការ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ទទួល​បន្ទុក​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​)​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៤/១៤៦៨​ ចុះ​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៤​ ។​

chan-rithidy

៤-​លោក​ឧត្តមសេនីយ៍ទោ​ ច័ន្ទ​ រិ​ទ្ធី​ឌី​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០១០២១១​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១២/៨១៧​ ចុះ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១២​ ។​

khov-phalabot-letter

៥-​លោក​ឧត្តមសេនីយ៍ទោ​ ខូ​វ​ ផល្លា​បុត្រ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៣៤០៧​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១១/៨៩០​ ចុះ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១១​ ។​

chhoeun-chanthan-letter3

៦-​លោក​ឧត្តមសេនីយ៍ឯក​ ឈឿ​ន​ ចាន់​ថន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៣៣៦១​ (​អតីត​ជាទី​ប្រឹក្សា​ និង​ជា​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ )​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១១/៧៦៨​ ចុះ​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១១​ ។​ លោក​ឧត្តមសេនីយ៍​ ឈឿ​ន​ ចាន់​ថន​ ហៅ​"​ម៉ៅ​"​ ក៏​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩០៦/៣៧២​ ចុះ​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០០៦)…​។​ល​៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.