ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

កូនទាហាន​ចោទប្រកាន់​មេទាហាន​ គឺ​ឯកឧត្តម​ផ្កាយ​៤​ ដុម​ ហាក់​ ថា​ យក​ដី​បន្ទាយ​ទាហាន​បែងចែក​ឲ្យ​សាច់ញាតិ​របស់​ខ្លួន​

នាយទាហាន​ នាយទាហានរង និងពលទាហានការិយាល័យទី២នៃបញ្ជាការដ្ឋានកងទ័ពជើង គោកប្រចាំការនៅមណ្ឌល៤ ខេត្តសៀមរាប ចំនួនជិត១០០នាក់ បាននាំគ្នាផ្តិតស្នាមមេដៃ នៅលើលិខិតមួយច្បាប់ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ម្សិលមិញនេះ ដោយទម្លាយនូវរឿង អាស្រូវរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ (អតីតជាមេបញ្ជាការរងកងទ័ពជើងគោក ទទួលបន្ទុកការិយាល័យទី២) យកដីធ្លីរបស់មណ្ឌល ទំហំប្រមាណ៦.១២៨ម៉ែត្រក្រឡា បែងចែកទៅឲ្យសាច់ញាតិ និងបក្ខពួករបស់ខ្លួន រួមមាន ឈ្មោះ ជា ម៉េង ត្រូវជាប្អូនរបស់លោកជំទាវភរិយាឯកឧត្តមផ្កាយ៤ ដុម ហាក់ (ដីទំហំ ២០ម៉ែត្រ x ៤២ម៉ែត្រ) ឈ្មោះ តាំង អៀង ត្រូវជាឪពុកមារបស់លោកជំទាវភរិយាឯកឧត្តម ផ្កាយ៤ ដុម ហាក់ (ដីទំហំ២០ម៉ែត្រ x ៣០ម៉ែត្រ) ដែលជាដីធ្លីទីស្នាក់ការទាហាន ខេត្តសៀមរាប បម្រើការងារប្រចាំថ្ងៃបច្ចុប្បន្ន ។

​ក្រុម​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ការិយាល័យ​ទី​២​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ប្រចាំការ​នៅ​មណ្ឌល​៤​ ខេត្តសៀមរាប​ បាន​សំណូមពរ​ចំពោះ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ មេត្តា​ជួយ​លៃលក​ដោះស្រាយ​យក​ដីធ្លី​ដែល​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ដុម​ ហាក់​ បែងចែក​ទៅ​ឲ្យ​បក្ខពួក​ និង​សាច់ញាតិ​របស់​ខ្លួន​ធ្វើ​ជា​កម្មសិទ្ធិ​នោះ​ ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ ដើម្បី​ឲ្យ​កងកម្លាំង​ទាហាន​អង្គភាព​មណ្ឌល​៤​មាន​ទីស្នាក់ការ​បម្រើ​ការងារ​តទៅ​ទៀត​ ។​

​លោក​ឧត្តមសេនីយ៍ឯក​ ដុម​ ហាក់​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០២៧២​ អតីត​មេបញ្ជាការ​រង​កងទ័ពជើងគោក​ ទទួល​បន្ទុក​ការិយាល័យ​ទី​២​ ទទួល​បានការ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ នៅ​ពេល​បង្កើត​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​ ក្រោយមក​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ដុម​ ហាក់​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១៤/១៤៩​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​

​គិត​ត្រឹម​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ដុម​ ហាក់​ បាន​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​របស់​នាយទាហាន​ នាយទាហានរង​ និង​ពល​ទាហាន​ការិយាល័យ​ទី​២​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ ប្រចាំការ​នៅ​មណ្ឌល​៤​ ខេត្តសៀមរាប​ នោះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.