ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

ធ្លាយ​រឿង​ឧកញ៉ា​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បី​នៅ​កម្ពុជា​មាន​ក្របខ័ណ្ឌ​ប៉ូលិស​ និង​ធ្លាប់​ត្រូវ​បាន​ដកហូត​ស័ក្តិ​៥​ចេញពី​ស្មា​

​មិន​ត្រឹម​ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ និង​មាន​ងារ​ជា​ឧកញ៉ា​ប៉ុណ្ណោះ​ទេ​ គឺ​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ក៏​មាន​ក្របខ័ណ្ឌ​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៤៤០៦​ម្នាក់​ផង​ដែរ​ ដោយ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ប៉ុន្តែ​ធ្លាប់​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដកហូត​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​នេះ​ចេញពី​ស្មា​វិញ​ ដោយ​តម្រូវ​ឲ្យ​មាន​ឋានន្តរស័ក្តិ​ទៅ​តាម​ការ​សម្រេច​របស់​ក្រសួងមហាផ្ទៃ​ទាំង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដោយ​អនុក្រឹត្យ​លេខ​៧២៨​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​លើស​ពី​នេះ​ លោក​ឧកញ៉ា​ ទ្រី​ ភាព​ ក៏​ធ្លាប់​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៤​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ទទួល​បាន​ឋានៈ​ជា​ «ឯកឧត្តម​ ឧកញ៉ា​»ផង​ដែរ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/១១០​ ចុះ​ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០០៩​ ប៉ុន្តែ​ត្រូវ​បាន​ដកហូត​មុខ​តំណែង​ខ្ពង់ខ្ពស់​នេះ​ចេញ​វិញ​ទាំង​តក់ក្រហល់​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១០/២៧៣​ ចុះ​ថ្ងៃ​ទី​០២​ ខែមេសា​ ឆ្នាំ​២០១០​ ។​

Try-Pheap-41

​លោក​ ទ្រី​ ភាព​ ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នា​២០០៤​ ។​

​មិន​ទាន់​ស្វែងរក​ការ​បញ្ជាក់​អំពី​មូលហេតុ​ពិតប្រាកដ​ ដែល​នាំ​ឲ្យ​មានការ​ដកហូត​មុខ​តំណែង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ពី​លោក​ឧកញ៉ា​ ទ្រី​ ភាព​ នា​ឆ្នាំ​២០១០​ និង​ដកហូត​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​ ពី​លោក​ឧកញ៉ា​ ទ្រី​ ភាព​ នាយ​នគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៤៤០៦​ នា​ពាក់កណ្តាល​ឆ្នាំ​២០១៣​កន្លង​ទៅ​នោះ​បាន​នៅឡើយ​ទេ​ ៕​

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.