ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

រាជរដ្ឋាភិបាល​ចំណាយ​ជិត​២​លាន​ដុល្លារ​ លើ​ការ​រៀបចំ​និង​សាងសង់​អគារ​ឃ្លាំង​សព្វាវុធ​

​កាលពី​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ផ្ទេរ​ឥណទាន​ថវិកា​ចំនួន​៧.០០០​លាន​រៀល​ ពី​ជំពូក​៦៩(​ចំណាយ​មិន​បាន​គ្រោងទុក​)​ នៃ​ខ្ទង់ចំណាយ​មិន​ទាន់​បែងចែក​ មក​ជំពូក​៦១(​សេវាកម្ម​)​ ជូន​ក្រសួងការពារជាតិ​ សម្រាប់​ចំណាយ​លើ​ការ​រៀបចំ​ និង​សាងសង់​អគារ​ឃ្លាំង​សព្វាវុធ​ដំណាក់កាល​ទី​១​ ឆ្នាំ​២០១៦​ ។​

​សម្រាប់​ឆ្នាំ​២០១៦​ ក្រសួងការពារជាតិ​មាន​ថវិកា​គ្រោង​ចំណាយ​ប្រមាណ​ជិត​៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​មិន​ទាន់​ដឹង​ច្បាស់​ថា​ ក្រសួងការពារជាតិ​រៀបចំ​សាងសង់​អគារ​ឃ្លាំង​សព្វាវុធ​ឋិត​នៅ​ទីតាំង​ណាមួយ​នៅឡើយ​ (​នៅ​ក្រសួងការពារជាតិ​ ឬ​នៅ​ទីបញ្ជាការដ្ឋាន​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​?)​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.