ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

អូស្ត្រាលី​ផ្អាក​ការ​ផ្គត់ផ្គង់​សត្វ​គោ​ទៅ​កាន់​ស្រុក​យួន​ ព្រោះតែ​មានការ​សម្លាប់សត្វ​ដោយ​ប្រើ​ញញួរ​

​សារព័ត៌មាន​ ABC​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុននាំចេញ​សត្វ​រស់​ពី​ប្រទេស​អូស្ត្រាលី​ បាន​សម្រេច​ផ្អាក​ការ​ផ្គត់ផ្គង់​សត្វ​គោ​ទៅ​កាន់​សត្តឃាតដ្ឋាន​មួយ​កន្លែង​ឋិត​នៅ​ប៉ែក​ខាងជើង​ប្រទេស​វៀតណាម​ ដោយសារ​តែ​លេច​ចេញ​រូបភាព​នៃ​ការ​សម្លាប់សត្វ​តាម​របៀប​សាហាវព្រៃផ្សៃ​ ដោយ​ប្រើ​ញញួរ​វាយ​ទៅ​លើ​ក្បាលសត្វ​ ខណៈ​ក្រសួងកសិកម្ម​របស់​អូស្ត្រាលី​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ ។​

​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ អូស្ត្រាលី​បាន​នាំ​ចេញ​សត្វ​គោរស់​ចំនួន​៣៦០.០០០​ក្បាល​ទៅ​កាន់​ស្រុក​យួន​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.