ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

បុរស​ខ្លាំង​ “​ភូត​កុហក​”​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​អស់​៤​ឆ្នាំ​ រឿង​បង្កើត​តុលាការ​ការងារ​

​មាត្រា​៣៨៧​នៃ​ច្បាប់​ស្តី​ពី​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ប្រកាស​ឲ្យ​ប្រើប្រាស់​តាំងពី​ខែមីនា​ ឆ្នាំ​១៩៩៧​មក​នោះ​ បាន​តម្រូវ​ឲ្យ​បង្កើត​តុលាការ​ការងារ​មួយ​ដែល​ត្រូវ​ទទួល​ជំនុំជម្រះ​វិវាទ​ការងារ​កើតឡើង​រវាង​កម្មករ​ និយោជិត​ និង​និយោជក​…​។​ អនុលោម​តាម​មាត្រា​៣៨៧​ និង​មាត្រា​៣៨៨​នៃ​ច្បាប់​ស្តី​ពី​ការងារ​នេះ​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC)​ ធ្លាប់​បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​០៩៥/១២​ស​សក​ពក​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១២​ គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ជួយ​ជំរុញ​ឲ្យ​មានការ​បង្កើត​តុលាការ​ការងារ​មួយ​ដែល​មាន​ឯករាជ្យ​ភាព​ និង​មាន​សមត្ថភាព​វិជ្ជាជីវៈ​ឲ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ដោះស្រាយ​រាល់​វិវាទ​ការងារ​នៅ​កម្ពុជា​ ។​

​បន្ទាប់​ពី​មាន​សំណើ​របស់​លោក​ ជា​ មុនី​ បែប​នេះ​ ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ ប្រធាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ បាន​ផ្តល់​មតិយោបល់​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នា​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០១២​ ហើយ​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ធ្វើ​ចំណារ​នា​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១២​ នៅ​លើ​លិខិត​របស់​ឯកឧត្តម​ អ៊ិ​ត​ សំ​ហេង​ រួច​ហើយ​រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​ជា​គោលការណ៍​ឲ្យ​ក្រសួងយុត្តិធម៌​ត្រូវ​រៀបចំ​ច្បាប់​ ស្តី​ពី​ការ​បង្កើត​តុលាការ​ការងារ​ តាម​ស្មារតី​លិខិត​៦៣៧​ស​ជ​ណ​.​អ​វ​ ចុះ​ថ្ងៃ​ទី​២០​ ខែមិថុនា​ ឆ្នាំ​២០១២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​រយៈពេល​ចូល​៤​ឆ្នាំ​ហើយ​ តុលាការ​ការងារ​មិន​ទាន់​បាន​បង្កើត​ឲ្យ​ចេញ​ជា​រូបរាង​នៅឡើយ​ ខណៈ​បើ​គិត​ចាប់តាំងពី​ច្បាប់​ស្តី​ពី​ការងារ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​នោះ​ គឺ​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ ។​

​នេះ​គឺជា​ព័ស្តុតាង​មួយ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ បុរស​ខ្លាំង​ "​ភូត​កុហក​"​ លោក​ ជា​ មុនី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អស់​រយៈពេល​៤​ឆ្នាំ​ក្នុង​រឿង​បង្កើត​តុលាការ​ការងារ​ និង​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា​ បុរស​ខ្លាំង​មិន​អនុវត្តន៍​បញ្ញត្តិ​មាត្រា​៣៨៧​នៃ​ច្បាប់​ស្តី​ពី​ការងារ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​ ដោយ​មិន​បាន​បង្កើត​តុលាការ​ការងារ​ឲ្យ​ចេញ​ជា​រូបរាង​ ៕​

 

 

 

Filed in: Feature, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.