ថ្ងៃ អាទិត្យ ទី ២៤ ខែ មីនា ឆ្នាំ ២០១៩

នាយក​ក្រុមហ៊ុន​ប៊ុ​ណ្ណា​ រៀល​ធី​ គ្រុប​ ត្រូវ​តុលាការ​ឃុំខ្លួន​ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​ឧកញ៉ា​ម្នាក់​រឿង​ចេញ​សែក​ស្អុយ​៤០​ម៉ឺន​ដុល្លារ​

​លោក​ ស៊ឹង​ ប៊ុ​ណ្ណា​ នាយក​ក្រុមហ៊ុន​ ប៊ុ​ណ្ណា​ រៀល​ធី​ គ្រុប​ ដែល​ធ្វើ​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ដ៏​ល្បី​នៅ​កម្ពុជា​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ហើយ​ក៏​ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ដដែល​ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​ (​ពាក្យ​សាមញ្ញ​គេ​តែង​ហៅ​ថា​ ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ឬ​ចេញ​សែក​ស្អុយ​)​ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ក្រោម​ទម្ងន់​នៃ​បណ្តឹង​របស់​លោក​ឧកញ៉ា​ កែវ​ ហ៊ុន​ ។​

​មុន​ពេល​ចាក​ចេញពី​ការិយាល័យ​ក្រុមហ៊ុន​ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាំង​ញញឹម​នោះ​ លោក​ ស៊ឹង​ ប៊ុ​ណ្ណា​ បាន​ផ្តាំផ្ញើ​ភរិយា​របស់​លោក​ដែល​កំពុង​សម្រក់​ទឹកភ្នែក​ថា​ "​ធ្វើការ​ថែទាំ​កូន​ឲ្យ​បាន​ល្អ​ ទោះជា​មាន​ស៊ី​ ឬ​អត់​ស៊ី​ ត្រូវ​ប្រឹ​ករក​ដោយ​សុចរិត​ និង​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់​"​ ។​

​មិន​ទាន់​ដឹង​រឿងរ៉ាវ​ច្បាស់លាស់​នៅឡើយ​ទេ​ថា​ តើ​លោក​ ស៊ឹង​ ប៊ុ​ណ្ណា​ បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទប្រកាន់​របស់​លោក​ឧកញ៉ា​ កែវ​ ហ៊ុន​ នោះ​ដែរ​ឬ​យ៉ាងណា​ ?​ ៕​

 

Filed in: Feature, តុលាការ, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.