ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

រថយន្ត​៣​គ្រឿង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​បាក់​ស្រុត​ជាប់​របង​ការដ្ឋាន​សំណង់​អគារ​ក្បែរ​ស្តា​ដ​អូ​ឡាំ​ពិ​ក​ ក្រោយ​ភ្លៀង​មួយ​មេ​ធំ​

​ក្រោយ​ភ្លៀង​មួយ​មេ​ធំ​នា​រសៀល​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ទីតាំង​ដី​ផ្លូវ​ជាប់​របង​ការដ្ឋាន​សំណង់​អគារ​ប៉ែក​ខាងកើត​ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ (​អតីត​ដី​ស្តា​ដ​អូ​ឡាំ​ពិ​ក​)​ របស់​ក្រុមហ៊ុន​ OCIC​ ហិរញ្ញប្បទាន​ដោយ​ធនាគារ​កា​ណា​ឌី​យ៉ា​ ក​.​អ​ មាន​លោក​ឧកញ៉ា​ ពុង​ ឃាវ​សែ​ ជា​អគ្គនាយក​នោះ​ បាន​បាក់​ស្រុត​ បណ្តាល​ឲ្យ​រថយន្ត​ចំនួន​៣​គ្រឿង​ដែល​ចត​ចោល​ ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ដី​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម​មើល​មូល​មីរ​កុះករ​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​បាក់​ស្រុត​ដី​ផ្លូវ​ជាប់​របង​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន​ OCIC​ និង​ធ្វើ​ឲ្យ​រថយន្ត​៣​គ្រឿង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​នេះ​ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​ ខណៈ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍​ហាមប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​ក្បែរ​ទីតាំង​កើតហេតុ​ បារម្ភ​ខ្លាច​មានការ​បាក់​ស្រុត​បន្ថែម​ទៀត​ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ជាយថាហេតុ​ ៕​

Filed in: Feature, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.