ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

រឿងរ៉ាវ​អសកម្ម​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ឧកញ៉ា​ សុខ​ ហុង​ កូនប្រុស​ឧកញ៉ា​ សុខ​ គង់​

​ក្រសួងមហាផ្ទៃ​ដែល​មាន​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ បាន​ដាក់​ផែនការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ផលិត​ឡើង​តាម​បច្ចេកវិទ្យា​ទំនើប​ ធានា​សុវត្ថិភាព​ និង​មិន​អាច​ក្លែងបន្លំ​បាន​ ជូន​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ​ចំនួន​១០,៩​លាន​នាក់​ ប៉ុន្តែ​ការ​ធ្វើ​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​បច្ចុប្បន្ន​ បាន​និង​កំពុង​ប្រឈម​នូវ​រឿងរ៉ាវ​អសកម្ម​ជា​ច្រើន​ ដែល​ប្រជាពលរដ្ឋ​រិះគន់​ ជា​ពិសេស​រយៈពេល​ចេញ​អត្តសញ្ញាណប័ណ្ណ​មានការ​យឺតយ៉ាវ​(​អ្នកខ្លះ​រយៈពេល​០៦​ខែ​ហើយ​គិត​ចាប់ពី​ថ្ងៃ​ធ្វើ​ តែ​មិន​ទាន់​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​នៅឡើយ​ )​ និង​មាន​កម្រិត​គុណភាព​អន់​ថយ​(​ឆាប់​របក​ និង​របើក​…)​ ។​

​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែ​មួយ​ចំនួន​ បាន​រអ៊ូរ​រទាំ​ថា​ គិត​ចាប់ពី​ថ្ងៃ​ធ្វើ​មក​ មាន​រយៈពេល​០៦​ខែ​ហើយ​ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នោះ​ សម្រាប់​ប្រើប្រាស់​នៅឡើយ​ ។​

​រីឯ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ដែល​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​រួច​ហើយ​នោះ​ បាន​លាន់មាត់​ថា​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដែល​ផលិត​ឡើង​ជាមួយនឹង​ការ​បង់ប្រាក់​ចំនួន​១០.០០០(​មួយ​ម៉ឺន​)​រៀល​នោះ​ គឺ​មានគុណ​ភាព​អន់​ថយ​ ពោល​ឆាប់​របក​ និង​របើក​ខូច​តែ​ម្តង​ ។​

​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ក្រៅពី​ជា​ឯកសារ​គតិ​យុ​ត្ត​សំខាន់​ចាំបាច់​មួយ​ក្នុង​ការ​ធានា​ដល់​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​ ផលប្រយោជន៍​(​សម្រាប់​បំពេញបែបបទ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ចលនវត្ថុ​ និង​អចលនវត្ថុ​ស្រប​តាម​ច្បាប់​…)​ និង​កាតព្វកិច្ច​នានា​ក្នុង​សង្គម​ជាតិ​នោះ​ គឺ​ក៏​ជា​ឯកសារ​គតិ​យុ​ត្ត​ដ៏​សំខាន់​លើ​ការ​អនុវត្ត​សិទ្ធិ​ខាង​នយោបាយ​ ក្នុង​ដំណើរការ​បោះ​ឆ្នោត​ទាំង​ថ្នាក់​មូលដ្ឋាន​(​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​)​ទាំង​ថ្នាក់​ជាតិ​(​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​)​ផង​ដែរ​ ។​

​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ​ (អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា ជាអគ្គនាយក )ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន​ H​ S​ C​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ សុខ​ ហុង​ ដែល​គេ​ស្គាល់​ថា​ ជា​កូនប្រុស​របស់​លោក​ឧកញ៉ា​ សុខ​ គង់​ អគ្គនាយក​ក្រុមហ៊ុន​ Sokimex​ Group​ និង​ក្រុមហ៊ុន​ Sokha​ Hotel​ ។​

​កាលពី​ខែសីហា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងមហាផ្ទៃ​ បាន​ទូទាត់​ប្រាក់​ចំនួន​ ៧.៦៨៨.៩០០.០០០​រៀល​ (​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក​)​ ជូន​ក្រុមហ៊ុន​ H​ S​ C​ Co.,​ Ltd.​ របស់​លោក​ឧកញ៉ា​ សុខ​ ហុង​ ក្នុង​ដំណាក់កាល​ទី​១​ ដែល​ជា​ថ្លៃ​ទិញ​ឧបករណ៍​សម្ភារៈ​បច្ចេកទេស​សម្រាប់​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជំហាន​២​ ៕​

Filed in: Feature, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.