ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

មេ​ប៉ូលិស​ផ្កាយ​៤​ នេ​ត​ សា​វឿ​ន​ ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​

​នៅ​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ ក្រសួងមហាផ្ទៃ​បាន​សម្រេច​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ទូល​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ មាន​ចំនួន​ប្រមាណ​១៧៣.១៤៤​នាក់​ និង​បន្ទាប់​ពី​ញត្តិ​នោះ​ត្រូវ​បាន​ព្រះករុណា​ព្រះមហាក្សត្រ​រុញ​ទម្លាក់​មក​ក្នុង​ដៃ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (​អាច​និយាយ​ថា​ ជា​ភាគី​វិវាទ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​)​ ហើយ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​បង្គាប់​ឲ្យ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចាត់វិធានការ​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​ ដោយ​អះអាង​ថា​ "​ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោកប្រាស់​ទាំង​ប្រជាជន​ និង​ជា​ពិសេស​បោក​ទាំង​ព្រះមហាក្សត្រ​"​ (Sic!)​ ។​

​គណៈកម្មការ​ស្រាវជ្រាវ​ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​សេចក្តីសម្រេច​លេខ​៤៥៦៨​ សសរ​ ចុះ​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៦​ របស់​ក្រសួងមហាផ្ទៃ​នេះ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ត្រូវជា​ក្មួយ​ប្រសា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​។​

​គណៈកម្មការ​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ក្រសួងមហាផ្ទៃ​ខាងលើ​នេះ​មាន​ភារកិច្ច​ដូច​តទៅ​ ៖​ -​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​នៅ​លើ​ញត្តិ​រប​សើ​គណបក្ស​សង្គ្រោះ​ជាតិ​,​ -​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ដែល​បាន​ផ្តិត​មេដៃ​,​ -​ចាត់វិធានការ​ជំនាញ​ផ្សេង​ទៀត​តាម​នីតិវិធី​ ដើម្បី​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​នៃ​ស្នាម​មេដៃ​ និង​-​ធ្វើ​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដើម្បី​ពិនិត្យ​សម្រេច​ ៕​

Filed in: Feature, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.