ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

មេធាវី​ម្នាក់​ដែល​ ACU​ ចាប់​ឃាត់ខ្លួន​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ប៉ុនប៉ង​សូកប៉ាន់​

​នៅ​ទីបំផុត​ ទោះបី​មាន​សមាជិក​គណៈមេធាវី​ជា​សហ​ភាតា​ច្រើន​នាក់​នាំ​គ្នា​ចុះហត្ថលេខា​លើ​ញត្តិ​ស្នើ​សុំ​កុំ​ឲ្យ​មានការ​ឃុំខ្លួន​លោក​មេធាវី​ ពេ​ជ​ រតនា​ អត្តលេខ​៣៤៦​ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ចាប់​ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​នោះ​ក៏​ដោយ​ ក៏​ជន​ត្រូវ​ចោទ​ជា​មេធាវី​ឈ្មោះ​ ពេ​ជ​ រតនា​ អាយុ​៤០​ឆ្នាំ​ និង​មាន​ភរិយា​ជា​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ ត្រូវ​បាន​លោក​ លី​ លី​ប​ម៉េ​ង​ ជា​ចៅក្រម​ស៊ើបសួរ​ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ នៅ​វេលា​ល្ងាច​នា​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​លោក​ ងិ​ន​ ពេ​ជ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​សំណុំរឿង​ បើក​ការ​ស៊ើបសួរ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​សូកប៉ាន់​ចំពោះ​ចៅក្រម​រួច​មក​ ។​

​អនុលោម​តាម​មាត្រា​៥១៨,​ មាត្រា​៦០៥​ និង​មាត្រា​៦២៣​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា​ ជន​ត្រូវ​ចោទ​ជា​មេធាវី​ឈ្មោះ​ ពេ​ជ​ រតនា​ បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទប្រកាន់​មែន​នោះ​ គឺ​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​ ។​

​គួរ​រំលឹក​ជូន​ថា​ កាលពី​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​មេធាវី​ ពេ​ជ​ រតនា​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ឃាត់ខ្លួន​ បន្ទាប់​ពី​មេធាវី​រូប​នេះ​ចាក​ចេញពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើរ​សំដៅ​ឆ្ពោះទៅ​រក​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ាក​ Lexus​ 470​ ដែល​ចត​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ។​

​លោក​ ពេ​ជ​ រតនា​ អាយុ​៤០​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៣៤៦​ នា​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០០៤​ និង​បច្ចុប្បន្ន​ កំពុង​បម្រើ​ការងារ​នៅ​ក្រុម​មេធាវី​យុត្តិធម៌​ និង​សហការី​ ។​ លោក​មេធាវី​ ពេ​ជ​ រតនា​ មាន​ភរិយា​ឈ្មោះ​ សាន​ សាក់​នី​ ដែល​ជា​ក្រឡាបញ្ជី​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ Tags: 

Related Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.