ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ តុលា ឆ្នាំ ២០១៩

ប៉ូលិស​ចាប់ខ្លួន​អ្នកគ្រូ​ស្រស់​សោភា​ម្នាក់​ដែល​មាន​ទំនាក់ទំនង​ផ្លូវភេទ​ និង​មាន​ផ្ទៃពោះ​ជាមួយ​កូនសិស្ស​ប្រុស​អាយុ​១៣​ឆ្នាំ​

​អ្នកគ្រូ​បង្រៀន​ភាសា​អង់គ្លេស​អាយុ​២៤​ឆ្នាំ​ដ៏​ស្រស់​សោភា​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្នុង​បទល្មើស​ប្រព្រឹត្ត​ទំនាក់ទំនង​ផ្លូវភេទ​ និង​មាន​ផ្ទៃពោះ​ជាមួយ​កូនសិស្ស​ប្រុស​របស់​ខ្លួន​អាយុ​១៣​ឆ្នាំ​ ។​

​អ្នកគ្រូ​វ័យក្មេង​ស្រស់​សោភា​ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោយសារ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ និង​មាន​ផ្ទៃពោះ​ជាមួយ​កូនសិស្ស​ប្រុស​របស់​ខ្លួន​អាយុ​១៣​ឆ្នាំ​នោះ​ មានឈ្មោះ​ Alexandria​ M.Vera​ អាយុ​២៤​ឆ្នាំ​ បង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ Stovall​ Middle​ School​ ឋិត​ក្នុង​ទីក្រុង​ Houston​ នៃ​រដ្ឋ​ Texas​ សហរដ្ឋអាមេរិក​ ។​

​យោង​តាម​ចម្លើយ​សារភាព​របស់​នាង​ Alexandria​ M.Vera​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នាង​មាន​ទំនាក់ទំនង​ជាមួយ​កូនសិស្ស​ប្រុស​អាយុ​១៣​ឆ្នាំ​របស់​នាង​មុន​ដំបូង​តាម​រយៈ​ទូរស័ព្ទ​ ក្រោយមក​ក៏​មាន​រូបភាព​ស្អិតរ​មួ​ត​ និង​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​គ្នា​ជា​ញឹកញាប់​ចាប់តាំងពី​ខែកញ្ញា​ ឆ្នាំ​២០១៥​ រហូត​ដល់​នាង​មាន​ផ្ទៃពោះ​ ។​

​អនុលោម​តាម​ច្បាប់​របស់​រដ្ឋ​ Texas​ សហរដ្ឋអាមេរិក​ គឺ​នាង​ Alexandria​ M.Vera​ អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​ពី​២២​ឆ្នាំទៅ​៩៩​ឆ្នាំ​ ៕​

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.