ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

មេធាវី​ម្នាក់​ដែល​មាន​ភរិយា​ជា​ក្រឡាបញ្ជី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ ACU​ ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​

​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ លោក​មេធាវី​ម្នាក់​ដែល​មាន​ភរិយា​បម្រើ​ការងារ​ជា​ក្រឡាបញ្ជី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ឃាត់ខ្លួន​ ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ បន្ទាប់​ពី​លោក​មេធាវី​រូប​នេះ​បាន​ចាក​ចេញពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សំដៅ​មក​រថយន្ត​ទំនើប​របស់​ខ្លួន​ម៉ាក​ Lexus​ 470​ ដែល​ចត​ទុក​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ ។​

​មេធាវី​ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នេះ​ មានឈ្មោះ​ ពេ​ជ​ រតនា​ ជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៣៤៦​ បម្រើ​ការងារ​នៅ​ក្រុម​មេធាវី​យុត្តិធម៌​ និង​សហការី​ ។​

​ប្រភព​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ធ្វើការ​សាកសួរ​យក​ចម្លើយ​រួច​មក​ ACU​ បាន​សម្រេច​ឃាត់ខ្លួន​លោក​មេធាវី​ ពេ​ជ​ រតនា​ និង​កសាង​សំណុំរឿង​ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ ។​

​លោក​ ពេ​ជ​ រតនា​ អាយុ​៤០​ឆ្នាំ​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​៣៤៦​ នា​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០០៤​ ។​ លោក​មេធាវី​ ពេ​ជ​ រតនា​ មាន​ភរិយា​បម្រើ​ការងារ​ជា​ក្រឡាបញ្ជី​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​លោកស្រី​ សាន​ សាក់​នី​ ។​

​មិន​ទាន់​បានដឹង​អំពី​បទល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដែល​លោក​មេធាវី​ ពេ​ជ​ រតនា​ បាន​ប្រព្រឹត្ត​ពិតប្រាកដ​នោះ​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ។

គួរបញ្ជាក់ជូនដែរថា ឯកឧត្តម ឱម យ៉ិនទៀង ដែលជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏ជាមេធាវីម្នាក់ដែរ ប៉ុន្តែជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ។ ឯកឧត្តម​ ឱម យ៉ិនទៀង បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវី ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ៥២២ នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០០៦ គឺក្នុងអាណត្តិ ដែលលោកមេធាវី គី​ តិច អត្តលេខ១៥៦ ធ្វើជាប្រធានគណៈមេធាវីដ៏ចម្រូងចម្រាស ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.