ខុសពីឥស្សរជនខ្មែរដ៏មានឥទ្ធិពលអំណាចដទៃទៀត ដែលមិនមែនជាសែរាជវង្ស ហើយប្រើប្រាស់គំរូហត្ថលេខាតែមួយ ជាអាទិ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង…។ល។ គឺព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានគំរូព្រះហស្តលេខាផ្ទាល់របស់ព្រះអង្គដល់ទៅពីរផ្សេងគ្នា រួមមាន ព្រះហស្តលេខាទម្រង់ជាខ្មែរ និងព្រះហស្តលេខាទម្រង់ជាភាសាបរទេស ។
តាមការកត់សម្គាល់ជាក់ស្តែងបានបង្ហាញឲ្យឃើញថា មិនត្រឹមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នប៉ុណ្ណោះទេ សូម្បីតែព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ និងអតីតជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏មានគំរូព្រះហស្តលេខាចំនួនពីរជាទម្រង់ខ្មែរ និងទម្រង់បរទេសដែរ ។
មិនទាន់មានការបកស្រាយ និងការវាយតម្លៃអំពីគំរូព្រះហស្តលេខាពីរផ្សេងគ្នា គឺទម្រង់ជាខ្មែរ និងទម្រង់ជាបរទេសរបស់ព្រះករុណាព្រះមហាក្សត្រ តើត្រឹមត្រូវ ឬខុសឆ្គងយ៉ាងណានោះនៅឡើយ ៕