សារព័ត៌មាន Reuters បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦ ស្របគ្នានឹងដំណើរទស្សនកិច្ចរបស់លោក Barack Obama ប្រធានាធិបតីសហរដ្ឋអាមេរិកនៅប្រទេសវៀតណាមកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដ៏ធំមួយឈ្មោះ VietJet Air បានចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737 Max 200 ចំនួន១០០គ្រឿង ពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក ក្នុងតម្លៃសរុបចំនួន ១១,៣ពាន់លានដុល្លារអាមេរិក ។
ដំណើរការចុះកិច្ចព្រមព្រៀងទិញយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing ចំនួន១០០គ្រឿងនេះ បានធ្វើឡើងនៅចំពោះមុខលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama និងលោកប្រធានាធិបតីសាធារណរដ្ឋសង្គមនិយមវៀតណាម Tran Dai Quang រវាងលោក Ray Corner អគ្គនាយកក្រុមហ៊ុន Boeing Commercial Airplanes និងលោកស្រី Nguyen Thi Phuong Thao អគ្គនាយិកាក្រុមហ៊ុន VietJet Air ៕