ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

រាជរដ្ឋាភិបាល​កំណត់​កាល​បរិ​ចេ្ឆ​ទ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៤​ ឆ្នាំ​២០១៧

​ភាព​មន្ទិល​សង្ស័យ​ទាំងឡាយ​ក្នុង​ស្រទាប់​អ្នកនយោបាយ​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុ​ជាមួយ​ចំនួន​ដែល​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៤​ ឆ្នាំ​២០១៧​ អាច​នឹង​ត្រូវ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ រក​លេស​ល្បិច​កល​មិន​ធ្វើការ​បោះ​ឆ្នោត​នោះ​ ត្រូវ​បាន​បញ្ចប់​ហើយ​ ដោយនៅ​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រមុខ​ បាន​ចេញ​សេចក្តីសម្រេច​កំណត់​អំពី​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៤​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​ ។​

​គួរ​រំលឹក​ជូន​ថា​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី​៣​ ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០១២​នោះ​ ជា​លទ្ធផល​ មាន​គណបក្ស​នយោបាយ​ចំនួន​៣​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ និង​អាសនៈ​នាំមុខ​គេ​នៅ​ទូ​ទាំង​២៤​មណ្ឌល​រាជធានី​-​ខេត្ត​ គឺ​ ៖​ ១-​គណបក្ស​ប្រជាជន​កម្ពុជា​(​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៣.៦៣១.០៨២​សំឡេង​ និង​ទទួល​បាន​៨.២៩២​អាសនៈ​)​ ២-​គណបក្ស​សម​ រ​ង្ស៊ី​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​១.២២៤.៤៦០​សំឡេង​ និង​ទទួល​បាន​២.១៥៥​អាសនៈ​)​ និង​៣-​គណបក្ស​សិទ្ធិ​មនុស្ស​(​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៥៨០.៤៨៣​សំឡេង​ និង​ទទួល​បាន​៨០០​អាសនៈ​)​ ៕​

Vote-2017

Vote-2017-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.