ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​លេង​ Facebook​ ដែរ​ ?

​នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​ Facebook​ ដ៏​ពេញ​និយម​ មាន​ Page​ មួយ​ដាក់​ឈ្មោះ​ថា​ "​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"​ និង​ដាក់​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ធ្វើ​ជា​ Profile​ ហើយ​ Page​ នេះ​មាន​ Fans​ ចំនួន​ជាង​ 45K​ ខណៈ​ប្រិ​យ​មិត្ត​ Facebook​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​អត្ថបទ​មួយ​ដែល​បាន​ Post​ កាលពី​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​ មាន​ខ្លឹមសារ​ថា​ "​បើសិនជា​ថ្ងៃ​ណាមួយ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជារាស្ត្រ​ ត្រូវ​បាន​គេ​បិទ​សិទ្ធិ​រហូត​ដល់​ក្លាយជា​មនុស្ស​(​គ​)​អស់​ទៅ​ហើយ​នោះ​ ប្រជារាស្ត្រ​ក៏​មិន​ខុស​គ្នា​អំពី​សត្វ​ចៀម​ ឬ​ពពែ​ដែល​ត្រូវ​គេ​កៀង​យក​ទៅ​ចូល​កន្លែង​សត្ត​ឃា​ដ​នោះ​ឡើយ​"​ ។​

​ទោះ​យ៉ាងណា​ក្តី​ មាន​ប្រិ​យ​មិត្ត​ Facebook​ មួយ​ចំនួន​បាន​ធ្វើការ​ Comments​ ថា​ Page​ នេះ​មិនមែន​ជា​ Page​ ផ្ទាល់​ពិតប្រាកដ​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​នោះ​ទេ​ ។​

​គេហទំព័រ​សារព័ត៌មាន​ ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ និង​ពី​ក្រសួងព្រះបរមរាជវាំង​ដែល​មាន​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ ដើម្បី​បញ្ជាក់​ថា​ តើ​ព្រះករុណា​ព្រះមហាក្សត្រ​ទ្រង់​លេង​ Facebook​ ដោយ​ប្រើប្រាស់​ Page​ ខាងលើ​ពិត​ ឬ​មិន​ពិត​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ៕​

King-Facebook1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.