ថ្ងៃ ចន្ទ ទី ២១ ខែ កញ្ញា ឆ្នាំ ២០២០

ផ្កាយ​៤​ចំនួន​៣​នាក់​ និង​ផ្កាយ​៣​ប៉ូលិស​ចំនួន​៨​នាក់​ ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ស្នើ​ដាក់​ឲ្យ​ចូល​និវត្តន៍​

​យោង​តាម​លិខិតផ្លូវការ​របស់​ក្រសួងមហាផ្ទៃ​លេខ​៨៦៨​លស​ ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០១៦​ ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​បាន​គោរព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​មាន​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ប៉ូលិស​ចំនួន​៣​នាក់​ ផ្កាយ​៣​ប៉ូលិស​ចំនួន​៨​នាក់​ ផ្កាយ​២​ប៉ូលិស​ចំនួន​៩​នាក់​ និង​ផ្កាយ​១​ប៉ូលិស​ចំនួន​៧​នាក់​ ត្រូវ​បាន​ស្នើ​សុំ​គោលការណ៍​ដាក់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ក្របខ័ណ្ឌ​នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ ។​

​នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ដែល​ត្រូវ​ក្រសួងមហាផ្ទៃ​ស្នើ​សុំ​គោលការណ៍​ដាក់​ឲ្យ​ចូល​និវត្តន៍​នោះ​ រួម​មាន​ ៖

១-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ថុ​ង​ ច​ន់​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០០៩​ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៣​ ។​ ឯកឧត្តម​ ឧត្តមសេនីយ៍​ ថុ​ង​ ច​ន់​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០០៩/១០៣៨​ ចុះ​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០០៩​ ។​

២-​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០៧២​ ។​ ឯកឧត្តម​ ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៤/០៩៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៤​ ។​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ខៀវ​ សុភ័គ​ កំពុង​កាន់កាប់​មុខ​តំណែង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ នីតិកាល​ទី​៥​នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៣៨៣​ ចុះ​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៦)​ ។​

៣-​លោកនាយ​ឧត្តមសេនីយ៍​ ចាន់​ អ៊ា​ន​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​០០២៤​ ។​ លោក​ឧត្តមសេនីយ៍​ ចាន់​ អ៊ា​ន​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៤/០៩៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១៤​ ។​ បច្ចុប្បន្ន​ លោកនាយ​ឧត្តមសេនីយ៍​ ចាន់​ អ៊ា​ន​ កំពុង​កាន់កាប់​មុខ​តំណែង​ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ ។​

​ដោយឡែក​ នាយ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ចំនួន​៨​នាក់​ ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ចំនួន​៩​នាក់​ និង​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ចំនួន​៧​នាក់​ ដែល​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ស្នើ​សុំ​គោលការណ៍​ដាក់​ឲ្យ​ចូល​និវត្តន៍​ដែរ​នោះ​ រួម​មាន​ ៖

​ក​-​ថ្នាក់​ឧត្តមសេនីយ៍ឯក​ ៖​ ១-​ឧត្តមសេនីយ៍ឯក​ គឹ​ម​ នា​ន​ អត្តលេខ​០៣៥០,​ ២-​ឧត្តមសេនីយ៍ឯក​ អ៊ុ​ន​ សុ​គ​ន្ធា​ អត្តលេខ​០២៥៩,​ ៣-​ឧត្តមសេនីយ៍ឯក​ រស់​ សា​រិ​ទ្ធ​ អត្តលេខ​០១៥២,​ ៤-​ឧត្តមសេនីយ៍ឯក​ នៅ​ លក្ខណា​ អត្តលេខ​០៤៣២,​ ៥-​ឧត្តមសេនីយ៍ឯក​ ប៉ូ​លី​ ដា​ អត្តលេខ​០០៦៩,​ ៦-​ឧត្តមសេនីយ៍ឯក​ រស់​ នឹម​សា​រុន​ អត្តលេខ​០៤០៥,​ ៧-​ឧត្តមសេនីយ៍ឯក​ សួ​ស​ សុ​ខុន​ អត្តលេខ​២១៥១​ និង​៨-​ឧត្តមសេនីយ៍ឯក​ នាយ​ សា​ម៉េ​ត​ អត្តលេខ​០៧៩៣​ ។​

​ខ​-​ថ្នាក់​ឧត្តមសេនីយ៍ទោ​ ៖​ ១-​ឧត្តមសេនីយ៍ទោ​ នាក់​ ឌី​ឡែ​ន​ អត្តលេខ​០២២៦,​ ២-​ឧត្តមសេនីយ៍ទោ​ ហេង​ ចាន់​ថា​ អត្តលេខ​០៤១៤,​ ៣-​ឧត្តមសេនីយ៍ទោ​ រស់​ សា​រឹម​ អត្តលេខ​៧៥៥៩,​ ៤-​ឧត្តមសេនីយ៍ទោ​ សាយ​ ឡោ​ អត្តលេខ​០២៨៤,​ ៥-​ឧត្តមសេនីយ៍ទោ​ ណុ​ប​ ផ​ន​ អត្តលេខ​០៧២៦,​ ៦-​ឧត្តមសេនីយ៍ទោ​ អ៊ឹម​ ម៉ុង​ អត្តលេខ​០២៨៨,​ ៧-​ឧត្តមសេនីយ៍ទោ​ ឈាង​ គឹ​ម​ស៊ុន​ អត្តលេខ​០៨១៣,​ ៨-​ឧត្តមសេនីយ៍ទោ​ លុក​ លន​ អត្តលេខ​៣៦២៥​ និង​៩-​ឧត្តមសេនីយ៍ទោ​ ស៊ុម​ សា​ម៉េ​ត​ អត្តលេខ​០៣២២​ ។​

​គ​-​ឧត្តមសេនីយ៍ត្រី​ ៖​ ១-​ឧត្តមសេនីយ៍ត្រី​ ឃាង​ ឯក​ អត្តលេខ​០៥៩០,​ ២-​ឧត្តមសេនីយ៍ត្រី​ ពេជ្រ​ សង្វាត​ អត្តលេខ​០៣១៨,​ ៣-​ឧត្តមសេនីយ៍ត្រី​ មិន​ សូ​ផាត​ អត្តលេខ​២១៧២,​ ៤-​ឧត្តមសេនីយ៍ត្រី​ រ័​ត្ន​ សា​រ៉​ន​ អត្តលេខ​៤២២៥,​ ៥-​ឧត្តមសេនីយ៍ត្រី​ ជ្រិ​ន​ នារី​ អត្តលេខ​៤៧៨៨,​ ៦-​ឧត្តមសេនីយ៍ត្រី​ ភោគ​ ផា​ន្នី​ អត្តលេខ​០៧៨៣​ និង​៧-​ឧត្តមសេនីយ៍ត្រី​ កែវ​ ប៊ុ​ន​សាន​ អត្តលេខ​០២៧៦​ ៕​

Thong-Chorn

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.