ថ្ងៃ ចន្ទ ទី ២១ ខែ កញ្ញា ឆ្នាំ ២០២០

ធ្លាយ​ Video​ Clip​ មន្ត្រី​គយ​ប៉ោយ​ប៉ែ​ត​ចាប់​អ្នក​រត់​ឡាន​តាក់ស៊ី​ដែល​មិន​បង់ប្រាក់​ ដូច​តាម​ប្រមាញ់​ឧក្រិដ្ឋជន​ រង​ការ​រិះគន់​ពេញ​ Facebook

​ប្រិ​យ​មិត្ត​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ Post​ នូវ​ Video​ Clip​ មួយ​បង្ហាញ​អំពី​សកម្មភាព​ដ៏​ឃោរឃៅ​របស់​មន្ត្រី​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ចាប់​អ្នក​រត់​ឡាន​តាក់ស៊ី​ដែល​មិន​បង់ប្រាក់​ឲ្យ​ក្រុម​ខ្លួន​(​គយ​)​ ដូច​តាម​ប្រមាញ់​ពួក​ឧក្រិដ្ឋជន​ នៅ​ត្រង់​ចំណុច​ភូមិ​កូន​ដំរី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ធ្វើ​ឲ្យ​មានការ​រិះគន់​ធ្ងន់ៗ​ព្រោងព្រាត​ពេញ​ Facebook​ ។​

​ប្រភព​ពី​អ្នក​រត់​ឡាន​តាក់ស៊ី​ម្នាក់​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ខ្លួន​ត្រូវ​បង់ប្រាក់​ឲ្យ​មន្ត្រី​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែ​ត​ជា​រៀង​រាល់​ខែ​ ប៉ុន្តែ​បើ​មិន​បង់ប្រាក់​ឲ្យ​គយ​ទេ​នោះ​ នឹង​ត្រូវ​មន្ត្រី​គយ​ និង​រដ្ឋាករ​តាម​ប្រមាញ់​ដូច​ដេញចាប់​ក្រុម​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​អ៊ីចឹង​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​មន្ត្រី​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ Video​ Clip​ បង្ហាញ​នូវ​រឿងអាស្រូវ​របស់​មន្ត្រី​គយ​ប៉ោយ​ប៉ែ​ត​ ពី​សំណាក់​ប្រិ​យ​មិត្ត​ Facebook​ និង​ការ​ចោទប្រកាន់​ពី​សំណាក់​អ្នក​រត់​ឡាន​តាក់ស៊ី​នោះ​ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.