ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

អាជ្ញាធរ​ថៃបញ្ជា​ទិញ​យន្តហោះ​ពន្លត់​អគ្គិភ័យ​១០​គ្រឿង​ពី​រុ​ស្ស៊ី​ ក្នុង​តម្លៃ​ជិត​៩០​លាន​ដុល្លារ​

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ថា​ កាលពី​រាត្រី​នា​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ ក្នុង​ឱកាស​ទស្សនកិច្ច​ផ្លូវការ​ របស់​ឯកឧត្តម​ ឧត្តមសេនីយ៍​ Prayut​ Chan-o-Cha​ នាយក​រដ្ឋមន្ត្រី​ថៃ​ នៅ​ទីក្រុង​មូ​ស្គូ​ ប្រទេស​រុ​ស្ស៊ី​នោះ អាជ្ញាធរថៃបាន​សម្រេច​បញ្ជា​ទិញ​យន្តហោះ​ប្រភេទ​ Mil​ Mi-17​ ចំនួន​១០​គ្រឿង​ពី​ប្រទេស​រុ​ស្ស៊ី​ សម្រាប់​យក​មក​ប្រើប្រាស់​ក្នុង​ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​ ខណៈ​ថៃ​បាន​សម្រេច​ផ្អាក​ការ​បញ្ជា​ទិញ​រថពាសដែក​ប្រភេទ​ T-90A​ ពី​រុ​ស្ស៊ី​វិញ​ ដោយ​ថៃ​បាន​សម្រេច​ទិញ​រថពាសដែក​ប្រភេទ​ MBT-3000​ ពី​ប្រទេស​ចិន​រួច​ហើយ​ ។​

​យន្តហោះ​ប្រភេទ​ Mil​ Mi-17​ ផលិត​នៅ​ប្រទេស​រុ​ស្ស៊ី​ដែល​រាជរដ្ឋាភិបាល​ថៃ​បញ្ជា​ទិញ​ពី​ប្រទេស​រុ​ស្ស៊ី​ចំនួន​១០​គ្រឿង​នេះ​ មាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន​៨៦​លាន​ដុល្លារ​អា​មេ​រិ​ក​ ៕​

MIL-MI-17

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.