ទំនងជាមានគុណសម្បត្តិធំធេងចំពោះជាតិ មាតុភូមិកម្ពុជា(?) ទើបឧត្តមសេនីយ៍យួន២នាក់ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៦/២១៥ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ឧត្តមសេនីយ៍យួនទាំង២នាក់ដែលទទួលបានការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ពីអង្គព្រះមហាក្សត្រជាទីសក្ការៈតាមសំណើរបស់នាយករដ្ឋមន្ត្រីនេះ គឺឧត្តមសេនីយ៍ ឡេ អាញ់ថឺ ( Lê Anh Thơ ) និងឧត្តមសេនីយ៍ត្រីបណ្ឌិត ហ៊ង វ៉ាន់មិញ (Hoàng Văn Minh ) ៕