ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​វ័យក្មេង​ម្នាក់​ ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ក្នុង​ Facebook​ គឺជា​កូនប្រុស​ពៅ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​

​រយៈពេល​ពេញ​មួ​យស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​ ប្រិ​យ​មិត្ត​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បុរស​នាយ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​ម្នាក់​ ដែល​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ទាំង​វ័យក្មេង​ល្ហក់​ ហើយ​នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​រូប​នេះ​ គឺជា​កូនប្រុស​ពៅ​របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ព្រមទាំង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ ។​

​ឧត្តមសេនីយ៍​ប៉ូលិស​វ័យក្មេង​ដែល​ជា​កូនប្រុស​ពៅ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ រូប​នេះ​ គឺ​លោក​ ស​ រ​ដ្ឋា​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥៤៨៥៧​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ។​ លោក​ ស​ រ​ដ្ឋា​ ទទួល​បានការ​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក​(​ស័ក្តិ​៥)​មក​ម្ល៉េះ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៨៦៤​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៥​ ។​

​រយៈពេល​ប្រមាណ​០៣​ថ្ងៃក្រោយ​ទទួល​បានការ​តែងតាំង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​រួច​មក​ លោក​វរសេនីយ៍ឯក​ ស​ រ​ដ្ឋា​ នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥៤៨៥៧​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៥/៤៦៥​ ចុះ​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៥​ ។​ តម​ក​ទៀត​ រយៈពេល​មិន​ដល់​១​ឆ្នាំ​ផង​ លោក​ឧត្តមសេនីយ៍ត្រី​ ស​ រ​ដ្ឋា​ ក៏​បាន​មានឱកាស​ពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ក្លាយជា​ឧត្តមសេនីយ៍​ប៉ូលិស​ដែល​ឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ផ្កាយ​លឿន​បំផុត​សឹង​មិន​គួរ​ឲ្យ​ជឿ​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ក្រៅពី​លោក​ឧត្តមសេនីយ៍ទោ​ប៉ូលិស​ ស​ រ​ដ្ឋា​ អត្តលេខ​៥៤៨៥៧​ ជា​កូនប្រុស​ពៅ​នោះ​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​មានកូន​ប្រុស​ម្នាក់​ទៀត​ឋិត​ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​ថ្នាក់ឧត្តម​សេនីយ៍​ដែរ​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍ទោ​ ស​ សុខា​ អាយុ​៣៥​ឆ្នាំ​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥១៣០០​ ហើយ​បច្ចុប្បន្ន​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​កំពុង​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ផង​ ។​

​ឯកឧត្តម​ ឧត្តមសេនីយ៍​ប៉ូលិស​ ស​ សុខា​ ខណៈ​ពេល​កំពុង​កាន់​តំណែង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ និង​ជា​នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​៥១៣០០​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១៥/៨៣៨​ ចុះ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០១៥​ ៕​

Sar-Sokha-s

Sar-Ratha-1Star-Kret

Sar-Ratha-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.