ថ្ងៃ ចន្ទ ទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

ផ្កាយ​២​ប៉ូលិស​ រស់​ ឧស្សាហ៍​ ទទួល​បន្ទុក​អធិការកិច្ច​ក្រសួងមហាផ្ទៃ​ បាន​រួចខ្លួន​ផុត​ពី​ការ​ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​ឧក្រិដ្ឋជន​គ្រឿងញៀន​

​ថ្វី​ដ្បិត​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​ Audi​ ពណ៌​ស​ ពាក់​ស្លាក​លេខ​នគរបាល​ 2-0621​ មាន​ប្រវត្តិ​ដើម​ជា​កម្មសិទ្ធិ​របស់​លោក​ឧត្តមសេនីយ៍ទោ​ រស់​ ឧស្សាហ៍​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៥៨៨៨​ ជា​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ​ រដ្ឋបាល​ និង​នគរបាល​ក្រសួងមហាផ្ទៃ​ ធ្លាក់​ក្នុង​ដៃ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ប្រើប្រាស់​ជា​មធ្យោបាយ​ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​កាលពី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ នៅ​ត្រង់​ចំណុច​ផ្ទះ​លេខ​៣៧​ ផ្លូវ​លេខ​៣៥១​ សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ រហូត​បង្ក​ឲ្យ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ពលី​ជីវិត​នោះ​ក៏​ដោយ​ ក៏​នៅ​ទីបំផុត​ លោក​ឧត្តមសេនីយ៍​ប៉ូលិស​ រស់​ ឧស្សាហ៍​ មានឱកាស​បាន​រួចខ្លួន​ផុត​ពី​ការ​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដ៏​កក្រើក​នេះ​ ដោយ​គ្រាន់តែ​ឆ្លើយ​នូវ​ពាក្យ​មួយ​ឃ្លា​ថា​ "​រថយន្ត​ត្រូវ​បាន​លក់​ចេញ​ឲ្យ​ទៅ​ក្រុម​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​បាត់​ទៅ​ហើយ​"​ ខណៈ​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​ងឿងឆ្ងល់​ថា​ តើ​រថយន្ត​ដែល​ត្រូវ​លក់​ចេញ​នោះ​ ត្រូវ​លក់​ទាំង​ស្លាក​លេខ​នគរបាល​ 2-0621​ ទៀត​ឬ​យ៉ាងណា​ ?​ (Sic!)​ ។​

​លោក​ឧត្តមសេនីយ៍​ រស់​ ឧស្សាហ៍​ នាយ​នគរបាល​ជាតិ​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៥៨៨៨​ ទទួល​បានការ​តែងតាំង​ជា​អគ្គាធិការ​រង​នៃ​អគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ​ រដ្ឋបាល​ និង​នគរបាល​ក្រសួងមហាផ្ទៃ​ តាំងពី​នៅ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​មក​ម្ល៉េះ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​២២១​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ ។​ ក្រោយមក​ លោក​ឧត្តមសេនីយ៍ត្រី​ រស់​ ឧស្សាហ៍​ ក៏​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៥/១៧៧​ ចុះ​ថ្ងៃ​ទី​០២​ ខែមីនា​ ឆ្នាំ​២០១៥​ ៕​

 

Ros-Oksa-2Satars

Ros-Oksa

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.