មិនមែនសហរដ្ឋអាមេរិកដែលជាម្ចាស់ប្រាក់ដុល្លារចរាចរសឹងពេញពិភពលោក ដើរតួជាម្ចាស់បំណុលដ៏ធំនោះទេ តែផ្ទុយទៅវិញ ប្រទេសមហាអំណាចមួយនេះជាកូនបំណុលដ៏ល្បីក្នុងពិភពលោកទៅវិញ សូម្បីប្រទេសនៅប្លុកអារ៉ាប់ គឺប្រទេសអារ៉ាប់ប៊ី សាអូឌីត (Saudi Arabia) ក៏អាមេរិកជំពាក់បំណុលរហូតដល់ជិត១១៧ពាន់លានដុល្លារដែរ (១១៦,៨ពាន់លានដុល្លារ) គិតត្រឹមខែមីនា ឆ្នាំ២០១៦ (តួលេខប្រកាសឲ្យដឹងពីការិយាល័យបំណុលសាធារណៈរបស់សហរដ្ឋអាមេរិក) ។
ម្ចាស់បំណុលដ៏ធំទី១របស់សហរដ្ឋអាមេរិក គឺប្រទេសចិន (អាមេរិកជំពាក់ប្រមាណ១,៣លានលានដុល្លារ) និងម្ចាស់បំណុលធំទី២ គឺប្រទេសជប៉ុន (អាមេរិកជំពាក់ប្រមាណ១,១លានលានដុល្លារ) ព្រមទាំងម្ចាស់បំណុលមកពីបណ្តាប្រទេសផ្សេងៗទៀត (អាមេរិកជំពាក់ប្រមាណ៣,៨លានលានដុល្លារ) ៕