ថ្ងៃ សុក្រ ទី ២៣ ខែ សីហា ឆ្នាំ ២០១៩

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​របស់​កូនប្រុស​បុរស​ខ្លាំង​ ទទួល​បាន​គ្រឿង​ឥស្សរិយយស​មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ​

​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ ដែល​មាន​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ និង​ត្រូវជា​កូនប្រុស​ពៅ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ប្រធាន​នោះ​ ត្រូវ​បាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ​ ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៣៦៣​ ចុះ​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​ការណ៍​ដែល​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ទ្រង់​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស​ មហា​ក​ណ្ឋា​ភណ្ឌ​ឯករាជ​ជាតិ​ ព្រះរាជាណាចក្រ​កម្ពុជា​ ចំពោះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ មាន​ឯកឧត្តម​ ហ៊ុន​ ម៉ា​នី​ ជា​ប្រធាន​ គឺ​ដោយសារ​ទ្រង់​យល់​ឃើញ​ថា​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​មានគុណ​បំណាច់​ និង​ស្នាដៃ​ដ៏​ធំធេង​ក្នុង​ការ​ប្រមូលផ្តុំ​ បង្រួបបង្រួម​ ទំនាក់​ទំនងជា​មិត្តភាព​ សហប្រតិបត្តិការ​ទូលំទូលាយ​ជាមួយ​យុវជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ដោយ​មិន​ប្រកាន់ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ​ ភាសា​ ជំនឿ​សាសនា​ ឋានៈ​សង្គម​ និង​និន្នាការ​នយោបាយ​ ជា​កម្លាំង​មហា​សាមគ្គី​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ និង​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ឯករាជ្យ​ សន្តិភាព​ សេរីភាព​ ប្រជាធិបតេយ្យ​ និង​វឌ្ឍនភាព​សង្គម​ ឲ្យ​មាន​កិត្តិនាម​ កិត្យានុភាព​លើ​ផ្ទៃរាប​ជាតិ​-​អន្តរជាតិ​ ៕​

Hun-Many

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.