ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

អាជ្ញាធរ​បដិសេធ​គម្រោង​ជួបជុំ​ដង្ហែ​ញត្តិ​ប្រឆាំង​ និង​គាំទ្រ​ ACU​ ខណៈ​យុវជន​បក្ស​កាន់​អំណាច​មិន​រង​ការ​ខាតបង់​

​គម្រោង​ជួបជុំ​មនុស្ស​ប្រមាណ​២.០០០​នាក់​របស់​តំណាង​ប្រជាពលរដ្ឋ​ យុវជន​ និង​ស្ត្រី​ចំនួន​៥.២០៩​នាក់​ ដើម្បី​ប្រឆាំង​នឹង​អំពើ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ តាម​រយៈ​ការ​ចោទប្រកាន់​ផ្សេងៗ​ និង​អនុវត្តន៍​តួនាទី​តាម​លក្ខណៈ​ស្តង់ដារ​ពីរ​ និង​គម្រោង​ជួបជុំ​មនុស្ស​ប្រមាណ​៥.០០០​នាក់​ របស់​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ ដឹកនាំ​ដោយ​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​ជា​ជំនួយការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ដង្ហែ​ញត្តិ​គាំទ្រ​ចំពោះ​អំពើ​របស់​ ACU​ ដែល​គ្រោង​ធ្វើ​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០១៦​ ដំណាលគ្នា​នោះ​ ត្រូវ​បាន​បដិសេធ​ចោល​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ តាម​ស្មារតី​លិខិត​លេខ​៣០៧/១៦​ឆត​.​ច​ ចុះ​ថ្ងៃ​ទី​០៥​ ខែឧសភា​ ឆ្នាំ​២០១៦​ និង​លិខិត​លេខ​៣១០/១៦​ឆត​.​ច​ ចុះ​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០១៦​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ។​

​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​មាន​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ "​ក្នុង​ករណី​មានការ​ជួបជុំ​គ្នា​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​សាធារណៈ​ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​នោះ​ លោក​ លោកស្រី​ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ ។​ "​ ។​

​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​ និង​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការណ៍​ដែល​អាជ្ញាធរ​បដិសេធ​គម្រោង​ជួបជុំ​ និង​ដង្ហែ​ញត្តិ​របស់​លោក​ ប៉ាន់​ខែ​ម​ ប៊ុ​ន​ថន​ ដែល​ជានា​យក​ប្រតិបត្តិ​ក្រុម​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ និង​ជា​ជំនួយការ​របស់​បុរស​ខ្លាំង​ ដើម្បី​គាំទ្រ​ចំណាត់ការ​របស់​ ACU​ ដែល​បាន​កសាង​សំណុំរឿង​ បណ្តាល​ឲ្យ​សកម្មជន​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៥​នាក់​ជាប់គុក​នោះ​ ក៏​ក្រុម​យុវជន​ដង្ហែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទទួល​រង​ខាតបង់​អ្វី​ដែរ​ ពីព្រោះ​ជា​យន្តការ​សម្រាប់​ឲ្យ​អាជ្ញាធរ​យក​ធ្វើ​ជា​លេស​សម្រេច​ហាមប្រាម​ការ​ជួបជុំ​មនុស្ស​ និង​ដង្ហែ​ញត្តិ​ដើម្បី​ប្រឆាំង​នឹង​ ACU​ មាន​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ប្រធាន​តាម​សម្រួល​ ៕​

Phnom-Penh-City-HallPhnom-Penh-City-Hall-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.