ថ្ងៃ អង្គារ ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បែកធ្លាយ​ករណី​យួន​មិន​ចេះ​ភាសា​ខ្មែរ​មួយ​ម៉ាត់​ បែរជា​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រើប្រាស់​យ៉ាង​ហ៊ឺហា​

​កាលពី​រសៀល​ថ្ងៃ​ទី​០៤​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ កម្លាំង​ជំនាញ​អនុវត្តន៍​នីតិវិធី​ និង​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ បាន​ចុះ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​យួន​ម្នាក់​ដែល​ស្នាក់​នៅ​លើ​ទឹកដី​កម្ពុជា​ខុសច្បាប់​ ជ្រក​ក្រោម​ស្លាក​យីហោ​អង្គការ​មួយ​ឈ្មោះ​ «អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​» មាន​ទីតាំង​ឋិត​នៅផ្ទះ​លេខ​៤៨A​ ផ្លូវ​បេតុង​ ក្រុម​ទី​២​ ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ដោយ​អង្គការ​នោះ​មាន​សរសេរ​ជា​អក្សរ​យួន​ក្រោម​អក្សរ​អង់គ្លេស​ និង​អក្សរ​ខ្មែរលើ​ស្លាក​យីហោ​ទៀត​ផង​ ។​

Chan-Thy-VN-1

​ប្រតិបត្តិការ​ចុះ​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​យួន​ដែល​ស្នាក់​នៅ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​ ជ្រក​ក្រោម​ស្លាក​ «​អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​»​នេះ​ បាន​ធ្វើ​ឲ្យ​ក្រុម​សមត្ថកិច្ច​ជំនាញ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ គឺ​ស្ត្រី​ជនជាតិ​យួន​ម្នាក់​នេះ​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​មួយ​ម៉ាត់​សោះ​ បែរជា​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រើប្រាស់​ដាក់​ឈ្មោះ​ថា​ ចាន់​ ធី​ អាយុ​៣៥​ឆ្នាំ​ ចេញ​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា​ មាន​ទីលំនៅ​សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ទៅ​វិញ​ ។​

Chan-Thy-VN-2

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​ និង​អ្នក​ឃ្លាំមើល​ការ​អនុវត្ត​ច្បាប់​សញ្ជាតិ​ និង​អន្តោប្រវេសន៍​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ចំនួន​ពីរ​ចំណុច​ ពាក់ព័ន្ធ​នឹង​ករណី​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​យួន​ខាងលើ​នេះ​ ដូច​តទៅ​ ៖

១-​អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ ដែល​ជាទី​ជម្រក​របស់​ស្ត្រី​យួន​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឈ្មោះ​ ចាន់​ ធី​ ស្នាក់​នៅ​នោះ​ អាច​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ពលរដ្ឋ​ជនជាតិ​យួន​ដែល​ស្នាក់​នៅ​ ឬ​ចេញចូល​ប្រទេស​កម្ពុជា​ ដ្បិត​មាន​សរសេរ​អក្សរ​យួន​នៅ​លើ​ស្លាក​យីហោ​របស់​ខ្លួន​យ៉ាង​ច្បាស់​ក្រឡែត​ ។​

២-​យោង​តាម​មាត្រា​២​ និង​មាត្រា​៩​នៃ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺ​បាន​ចែង​ថា​ «ជន​ណា​មាន​សញ្ជាតិ​ខ្មែរ​ ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ។​ …​មាន​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទេ​ទើប​មាន​សិទ្ធិ​ទទួល​ និង​កាន់កាប់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ និង​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​អាច​ផ្តល់​ជូន​បាន​ចំពោះតែ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​… »ចុះ​ស្ត្រី​ជនជាតិ​យួន​ម្នាក់​នេះ​ដែល​មិន​ចេះ​និយាយ​ភាសា​ខ្មែរ​មួយ​ម៉ាត់​សោះ​ តើ​អាច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​ឬទេ​ ?​ ម្យ៉ាងទៀត​ បើ​យោង​តាម​មាត្រា​៨​ ចំណុច​ទី​៥​នៃ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ គឺ​ទោះបី​ស្ត្រី​ជនជាតិ​យួន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ អាច​ចូលសញ្ជាតិ​ខ្មែរ​បាន​ដោយ​សញ្ជាតូបនីយកម្ម​ក៏​ដោយ​ ក៏​ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ ចេះអក្សរ​ខ្មែរ​ និង​យល់​ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ​ដែរ​…​។​

Chan-Thy-VN

​ដោយឡែក​ បើ​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​១៦​ ខែឧសភា​ ឆ្នាំ​២០០២​ របស់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ (​អតីត​ឯកឧត្តម​ ស​ ខេ​ង​)​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ នៅ​លើ​លិខិត​ចុះ​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០១២​ របស់​លោក​ឧត្តមសេនីយ៍​ មៀ​ច​ សុ​ផា​ន់​ណា​ អតីត​ប្រធាន​នាយកដ្ឋាន​ជនបរទេស​ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មការ​យុទ្ធនាការ​ជំរឿន​ស្ថិតិ​ជនបរទេស​ ដែល​មាន​ខ្លឹមសារ​ថា​«​បើ​មាន​ប័ណ្ណបោះឆ្នោត​ហើយ​ មាន​ន័យ​ថា​ខ្មែរ​ ។​ » គឺ​មជ្ឈដ្ឋាន​នានា​អាច​ឈ្វេងយល់​ឃើញ​ថា​ ស្ត្រី​ជនជាតិ​យួន​ខាងលើ​អាច​ធ្លាប់​មាន​ប័ណ្ណបោះឆ្នោត​នៅ​កម្ពុជា​រួច​ហើយ​ និង​ក៏​អាច​ឈាន​ទៅ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រើប្រាស់​យ៉ាង​ហ៊ឺហា​ (Sic!)​ ។​

Chan-Thy-VN-3

​ដូច្នេះ​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ដែល​បាន​តាមដាន​សាច់​រឿង​នេះ​ បាន​បង្ហាញ​នូវ​ជំហរ​ចង់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ដែល​យួន​មិន​ចេះ​ភាសា​ខ្មែរ​មួយ​ម៉ាត់​ បែរជា​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រើប្រាស់​ ដូច​ការ​លើក​ឡើង​ខាងលើ​ផង​ តើ​អាច​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្លែងក្លាយ​ ឬ​ក៏​ពិត​ ហើយ​បើ​ពិតប្រាកដ​ តើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដែល​ចេញ​ឲ្យ​ជនជាតិ​យួន​មិន​ចេះ​ភាសា​ខ្មែរ​បាន​ដោយ​របៀប​ណា​ ?

​មាត្រា​២០,​ មាត្រា​២១​ និង​មាត្រា​២២​ នៃ​ច្បាប់​ស្តី​ពី​សញ្ជាតិ​ បាន​ចែង​ថា​ «​ជនបរទេស​ណា​ដែល​កាន់កាប់​ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​ ។​ ជន​ដែល​ក្លែង​ធ្វើការ​កោស​លុប​ សរសេរ​ត្រួត​ ឬ​ឲ្យ​គេ​សរសេរ​ឈ្មោះ​ក្លែងក្លាយ​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឬ​មួយ​ប្រើប្រាស់​ឯកសារ​ទាំងនោះ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​ ។​ មន្ត្រី​ភ្នាក់ងាររាជការ​ ឬ​ជន​ណា​ដែល​សមគំនិត​ជួយ​លាក់បាំង​ ឬ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​ឲ្យ​ជន​ណា​ម្នាក់​ដែល​គ្មាន​សញ្ជាតិ​ខ្មែរ​ ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​នឹង​ជន​ដែល​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ​លិខិតឆ្លងដែន​ដោយ​ខុសច្បាប់​ ដូច​មាន​ចែង​ក្នុង​មាត្រា​២០​ និង​មាត្រា​២១​ នៃ​ច្បាប់​នេះ​ ។​ » ៕​

MoI-letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.