ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

ឈើ​គ្រញូង​ជាង​១០​តោន​របស់​មេឃុំ​ត្រពាំង​ផ្លុ​ង​ដ៏​មាន​ឥទ្ធិពល​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ផ្អើល​ខេត្ត​ត្បូងឃ្មុំ​

​កាលពី​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ពញាក្រែក​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ បាន​ចុះ​ឆែកឆេរ​ និង​បង្ក្រាប​រឹបអូស​ឈើ​គ្រញូង​ជា​១០​តោន​ ដែល​លាក់​ទុក​ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់​លោក​ ហែម​ យៀ​ប​ មេឃុំ​ត្រពាំង​ផ្លុ​ង​ ឋិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ ឃុំ​ត្រពាំង​ផ្លុ​ង​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ​ (​អតីត​ខេត្តកំពង់ចាម​)​ ធ្វើ​ឲ្យ​ផ្អើល​កក្រើក​ខេត្ត​ត្បូងឃ្មុំ​តែ​ម្តង​ ដ្បិត​លោក​មេឃុំ​ត្រពាំង​ផ្លុ​ង​ គឺ​លោក​ ហែម​ យៀ​ប​ អាយុ​៦២​ឆ្នាំ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ឥទ្ធិពល​អំណាច​មិនធម្មតា​ឡើយ​ប្រចាំ​នៅ​ច្រក​ទ្វារ​ត្រពាំង​ផ្លុ​ង​ ខណៈ​លោក​មេឃុំ​ដ៏​ឆ្មើងឆ្មៃ​ជា​ម្ចាស់​ទីតាំង​ស្តុក​ឈើ​គ្រញូង​រូប​នេះ​ មិន​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទេ​ ថែម​ទាំង​ចោទប្រកាន់​មក​លើ​សមត្ថកិច្ច​ថា​ ចុះ​ប្លន់​ទ្រព្យសម្បត្តិ​របស់​គាត់​ទៀត​ផង​ (Sic!)​ ។​

​មន្ត្រី​សាលាខេត្ត​កំពង់ចាម​ម្នាក់​ បាន​និយាយ​ឲ្យ​ដឹង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ លោក​ ហែម​ យៀ​ប​ ថ្វី​ដ្បិត​មាន​ឋានៈ​ត្រឹម​ជា​មេឃុំ​ត្រពាំង​ផ្លុ​ង​ ប៉ុន្តែ​លោក​មេឃុំ​រូប​នេះ​មាន​ឥទ្ធិពល​អំណាច​ខ្លាំងក្លា​ណាស់​ ហើយ​ក៏​មាន​ប្ញ​ក​ពារ​ឆ្មើងឆ្មៃ​មិនធម្មតា​ដែរ​ គឺ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​លោក​ឧកញ៉ា​ លឹ​ម​ ហុង​ឈាង​ ជា​សេដ្ឋី​ជាន់​ដី​ច្រក​ទ្វារ​ត្រពាំង​ផ្លុ​ង​ផ្អៀង​ និង​រហូត​ដល់​មាន​ទំនាក់ទំនង​ជាមួយ​ឯកឧត្តម​ ជាម​ យៀ​ប​ សមាជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តព្រៃវែង​ និង​ជា​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា​ទៀត​ផង​ ។​ លោក​មេឃុំ​ ហែម​ យៀ​ប​ ចូល​ចិត្ត​ឲ្យ​ស្មៀន​យក​ឯកសារ​នានា​មក​ចុះហត្ថលេខា​នៅផ្ទះ​ដ៏​ស្កឹមស្កៃ​របស់​ខ្លួន​ ច្រើន​ជាង​ទៅ​ធ្វើការ​នៅ​សាលាឃុំ​ (Resic!)​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​មេឃុំ​ ហែម​ យៀ​ប​ ពាក់ព័ន្ធ​នឹង​ករណី​សមត្ថកិច្ច​ចុះ​បង្ក្រាប​ឈើ​គ្រញូង​ជាង​១០​តោន​នៅ​ក្នុង​ឃ្លាំង​ស្តុក​ឈើ​របស់​លោក​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ។​

​មជ្ឈដ្ឋាន​នានា​បាន​និង​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​ តើ​ករណី​ស្តុក​ឈើ​គ្រញូង​ជាង​១០​តោន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ​ លោក​មេឃុំ​ ហែម​ យៀ​ប​ អាច​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ដែរ​ឬទេ​ ឬ​ក៏​អាច​ដោះ​សារបាន​រួចខ្លួន​ទៀត​ ?​ ៕​

Wood-CriminalWood-Criminal-1

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.