ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

សហជីព​សេរី​កម្មករ​អំពាវនាវ​ឲ្យ​កម្មករ​ កម្មការិនី​ចំណាយ​ពេលវេលា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​

​ដោយ​យល់​ឃើញ​ថា​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ក្រៅពី​ជា​ឯកសារ​គតិ​យុ​ត្ត​សំខាន់​ចាំបាច់​មួយ​ក្នុង​ការ​ធានា​ដល់​ការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​ ផលប្រយោជន៍​ (​សម្រាប់​បំពេញបែបបទ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ចលនវត្ថុ​ និង​អចលនវត្ថុ​ស្រប​តាម​ច្បាប់​…)​ និង​កាតព្វកិច្ច​នានា​ក្នុង​សង្គម​ជាតិ​នោះ​ គឺ​ក៏​ជា​ឯកសារ​គតិ​យុ​ត្ត​ដ៏​សំខាន់​លើ​ការ​អនុវត្ត​សិទ្ធិ​ខាង​នយោបាយ​ ក្នុង​ដំណើរការ​បោះ​ឆ្នោត​ទាំង​ថ្នាក់​មូលដ្ឋាន​ (​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​)​ទាំង​ថ្នាក់​ជាតិ​(​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​)​ផង​ដែរ​ និង​ដើម្បី​បានជា​ផលប្រយោជន៍​ដល់​បងប្អូន​កម្មករ​ កម្មការិនី​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​ សហគ្រាស​ទូ​ទាំង​ប្រទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (FTUWKC)​ បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ចុះ​ថ្ងៃ​ទី​១៧​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឲ្យ​បងប្អូន​កម្មករ​ កម្មការិនី​ទាំង​ពីរ​ភេទ​ មេត្តា​ឆ្លៀត​ពេលវេលា​អញ្ជើញ​ទៅ​បំពេញបែបបទ​សុំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នៅ​តាម​ស្ថានីយ៍​ចល័ត​នៃ​ភូមិ​ ឃុំ​ សង្កាត់​ដែល​ខ្លួន​រស់នៅ​ ឬ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ ស្រុក​ ខណ្ឌ​ តាម​ការ​ជូនដំណឹង​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់ៗ​គ្នា​កុំបី​អាក់ខាន​ ។​

​ទន្ទឹម​នឹង​នេះ​ សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(FTUWKC)​ ដែល​មាន​លោក​ ជា​ មុនី​ ជា​ប្រធាន​ ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ មេត្តា​ជួយ​សម្របសម្រួល​ និង​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​បងប្អូន​កម្មករ​ កម្មការិនី​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការ​មក​បំពេញបែបបទ​សុំ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ​ ៕​

FTUWKC-Letter

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.