ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

អភិបាលខេត្ត​៤​នាក់​ដែល​ចូល​និវត្តន៍​ នឹង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​រាជរដ្ឋាភិបាល​ ឋានៈ​រដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ចំនួន​៤​នាក់​ដែល​ដល់​អាយុ​ចូល​និវត្តន៍​ នឹង​ត្រូវ​ផ្ទេរ​ភារកិច្ច​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ នឹង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​រាជរដ្ឋាភិបាល​ ឋានៈ​រដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​ក្នុង​ដំណើរការ​រុះរើ​គណៈរដ្ឋមន្ត្រី​ដើមឆ្នាំ​២០១៦​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ចូល​និវត្តន៍​ទាំង​៤​នាក់​ ដែល​នឹង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​រាជរដ្ឋាភិបាល​ ឋានៈ​រដ្ឋលេខាធិការ​នៃ​បណ្តា​ក្រសួង​នោះ​ រួម​មាន​ ៖

១-​ឯកឧត្តម​ ជៀង​ អំ​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ដែល​នឹង​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នោះ​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ (​ក្នុង​ក្របខ័ណ្ឌ​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ គឺ​ឯកឧត្តម​ ជៀង​ អំ​ អត្តលេខ​០០០០៦២​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ស្រាប់​ ហើយ​អាច​នឹង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​នៅ​ពេល​ខាង​មុខ​ទៀត​ផង​)​ ។​
២-​ឯកឧត្តម​ គោ​ស៊ុំ​ សា​រឿ​ត​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ដែល​នឹង​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​ ឲ្យ​មក​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ដើម​នៅ​ក្រសួងទេសចរណ៍​វិញ​នោះ​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ (​ឯកឧត្តម​ គោ​ស៊ុំ​ សា​រឿ​ត​ ក៏​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ​ ដែល​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០២/០៦៤​ ចុះ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០០២)​ ។​
៣-​ឯកឧត្តម​ ខូ​យ​ ឃុន​ហ៊ួ​រ​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ដែល​នឹង​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​ ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នោះ​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ (​ឯកឧត្តម​ ខូ​យ​ ឃុន​ហ៊ួ​រ​ ក្នុង​នាម​ជា​អ្នក​កាន់​តំណែង​អភិបាល​នៃ​គណៈ​អភិបាល​កំពត​បច្ចុប្បន្ន​ មាន​ភរិយា​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពត​ទៀត​ផង​ គឺ​លោក​ជំទាវ​ អ៊ុ​ន​ សុ​គ​ន្ធា​)​ ។​
៤-​ឯកឧត្តម​ អ៊ូ​ សំ​អ៊ួ​ន​ ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ ដែល​នឹង​ត្រូវ​ផ្ទេរ​ភារកិច្ច​ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​ ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​នោះ​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ៕​

Cheang-Am

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.