ថ្ងៃ សៅរ៏ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០២១

រដ្ឋមន្ត្រី​២​នាក់​ដែល​នាយក​រដ្ឋមន្ត្រី​រិះគន់​ថា​ “​ស្ពឹក​ស្រពន់​”​ បន្ត​ទទួល​បាន​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ដដែល​ តែ​កាន់​ក្រសួង​ថ្មី​

​រដ្ឋមន្ត្រី​ចំនួន​២​នាក់​ ដែល​ធ្លាប់​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រិះគន់​ថា​ "​ស្ពឹក​ស្រពន់​"​នោះ​ គឺ​នៅ​មាន​វាសនា​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ដដែល​ គ្រាន់តែ​បម្រើ​ការងារ​នៅ​ក្រសួង​ថ្មី​ ក្នុង​ដំណើរការ​រុះរើ​គណៈរដ្ឋមន្ត្រី​នា​ពេល​ខាង​មុខ​ ខណៈ​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​លាន់មាត់​ទាំងអស់​សំណើច​ថា​ "​តិច​លោ​ទៅ​កាន់​ក្រសួង​ថ្មី​ហើយ​ នៅ​តែ​បន្ត​ស្ពឹក​ស្រពន់​ទៀត​ទេ​ដឹង​?"​ ។​

​រដ្ឋមន្ត្រី​ជាប់​ឈ្មោះ​ជា​ "​រដ្ឋមន្ត្រី​ស្ពឹក​ស្រពន់​"​ទាំង​២​នាក់​ ហើយ​ដែល​មាន​វាសនា​នៅ​កាន់​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ដដែល​នោះ​ គឺ​ ៖

១-​ឯកឧត្តម​ បណ្ឌិត​ អ៊ុ​ក​ រ៉ា​ប៊ុ​ន​ (​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​)​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​វិញ​ ជំនួស​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ដែល​ត្រូវ​ទៅ​កាន់​តំណែង​ថ្មី​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ។​
២-​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ (​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​)​ នឹង​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​វិញ​ ជំនួស​ឯកឧត្តម​  ប្រាក់​ សុ​ខុន​ ដែល​ត្រូវ​ទៅ​កាន់​តំណែង​ថ្មី​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ខណៈ​ក្រសួង​ដែល​ឯកឧត្តម​ ត្រាំ​ អ៊ី​វ​តឹក​ ត្រូវ​កាន់​តំណែង​ថ្មី​នេះ​ ជា​ក្រសួង​មានការ​វិវឌ្ឍន៍​លឿន​ខាង​បច្ចេកវិទ្យា​ និង​មាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ទៅ​ទៀត​ ៕​

Tram-Ivtoek

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.