ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ករណី​ Likes​ Page​ Facebook​ របស់​បុរស​ខ្លាំង​ ក្លាយជា​រឿង​ប្តឹងផ្តល់​មេ​បក្ស​ប្រឆាំង​ទៅ​តុលាការ​

​ដោយ​សំអាង​លើ​ការ​ Post​ ក្នុង​ Page​ របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អតីត​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ក្រោម​ចំណងជើង​ថា​ "​ការ​រក​ឃើញ​ពី​ Likes​ ក្លែងក្លាយ​លើ​ទំព័រ​ Facebook​ របស់​ ហ៊ុន​ សែន​"​ បាន​ជំរុញ​ឲ្យ​ឯកឧត្តម​ សោម​ សឿ​ន​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ដាក់​ពាក្យ​ប្តឹង​លោក​ សម​ រ​ង្ស៊ី​ ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ ។​

​ពាក្យបណ្តឹង​របស់​ឯកឧត្តម​ សោម​ សឿ​ន​ បាន​សំណូមពរ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ផ្តន្ទាទោស​លោក​ សម​ រ​ង្ស៊ី​ ទៅ​តាម​ច្បាប់​ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០​លាន​រៀល​ ។​

​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ Facebook​ នេះ​ដែរ​ លោក​ សម​ រ​ង្ស៊ី​ (​ក្រោយ​ពេល​បាត់បង់​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិកភាព​ជា​សមាជិក​សភា​មណ្ឌល​ខេត្តកំពង់ចាម​ តាម​សេចក្តី​ប្រកាស​លេខ​៦៧៧​រស​ ចុះ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​ ត្រូវ​បាន​ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​,​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១២-១៣​ ខែសីហា​ ឆ្នាំ​២០១៥​ (​រឿង​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​និង​វៀតណាម​ ធ្វើ​នៅ​អំឡុង​ឆ្នាំ​១៩៧៩)​ ខណៈ​បច្ចុប្បន្ន​លោក​ សម​ រ​ង្ស៊ី​ កំពុង​និរទេស​ខ្លួន​រស់នៅ​ឯ​បរទេស​ ដ្បិត​ប្រឈម​នឹង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៥​អយ​ឃ​ ចុះ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​នេះ​ ទាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​អ្នក​ដង្ហែ​គាំទ្រ​បុរស​ខ្លាំង​ បាន​និង​កំពុង​មាន​មោទកភាព​យ៉ាង​ខ្លាំង​ទៅ​នឹង​ Page​ របស់​បុរស​ខ្លាំង​ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដែល​មាន​ចំនួន​ Likes​ Page​ ជាង​៣​លាន​ Likes​ ខណៈ​ Page​ របស់​លោក​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​ជាង​២​លាន​ Likes​ (​គិត​ត្រឹម​ថ្ងៃ​ទី​១០​ ខែមីនា​ ឆ្នាំ​២០១៦)​ ៕​

Som-SoeunSom-Soeun1

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.