ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

យុវ​សិស្ស​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​និង​ចែកចាយ​គ្រឿងញៀន​ ត្រូវ​ប៉ូលិស​ចាប់​ឃាត់ខ្លួន​

​យុវជន​ជា​សិស្សសាលា​ចំនួន​៤​នាក់​ ត្រូវ​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កោះធំ​ចុះ​បង្ក្រាប​ និង​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​០៩​ព្រឹក​ នា​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ត្រង់​ចំណុច​រោង​កាហ្វេ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ចែកចាយ​គ្រឿងញៀន​ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ។​

​សមត្ថកិច្ច​នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ យុវជន​សិស្សសាលា​ទាំង​៤​នាក់​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​នោះ​ រួម​មាន​ ៖​ ១-​ឈ្មោះ​ ខេ​ង​ សុ​វ​ណ្ណា​រ៉ា​ អាយុ​១៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​,​ ២-​ឈ្មោះ​ ស៊ន​ ម៉េ​ង​ហ៊​ត​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចាស់​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​,​ ៣-​ឈ្មោះ​ ស៊ុ​យ​ សុង​ហ៊ា​ង​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កោះដាច់​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ និង​៤-​ឈ្មោះ​ ធី​ ផានិត​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រ​ធាតុ​ ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​វត្ថុ​តាង​ល្មើស​រឹបអូស​បាន​មាន​ម្សៅ​ក្រាម​ពណ៌​ស​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​តូច​ នៅ​ជាប់​នឹង​ខ្លួន​សិស្សសាលា​ឈ្មោះ​ ស៊ន​ ម៉េ​ង​ហ៊​ត​ ទូរស័ព្ទ​ដៃ​១​គ្រឿង​ សម្ភារៈ​វេច​ខ្ចប់​ និង​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ ។​

​យុវ​សិស្ស​ជា​ជនសង្ស័យ​ទាំង​៤​នាក់​បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​តូច​នោះ​ ពួក​គេ​ទទួល​បាន​ពី​ជនសង្ស័យ​២​នាក់​ទៀត​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ហ៊ីង​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​ស្វែងរក​ជន​ជា​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ដែល​រត់គេច​ខ្លួន​នោះ​បន្ត​ទៀត​ ៕​

Student-drug

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.