ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

​ទឹក​មហា​កខ្វក់​ផលិត​ដោយ​រដ្ឋាករទឹក​ខេត្តកោះកុង​ បង្ក​ការ​រិះគន់​ពេញ​ Facebook​

​នៅ​ថ្ងៃ​ទី​២៥-២៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ប្រិ​យ​មិត្ត​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ដែល​ជា​អ្នក​រស់នៅ​ខេត្តកោះកុង​ បាន​ Post​ នូវ​ Video​ Clip​ និង​រូបភាព​នៃ​ទឹក​មហា​កខ្វក់​ផលិត​ដោយ​រដ្ឋាករទឹក​ខេត្តកោះកុង​ បង្ក​ឲ្យ​មានការ​ Share​ តៗ​គ្នា​ និង​រិះគន់​ពេញ​ Facebook​ តែ​ម្តង​ ខណៈ​ប្រិ​យ​មិត្ត​ Facebook​ ដែល​ប្រើប្រាស់​ Account​ ឈ្មោះ​ Cheng​ Pich​ Reaksmey​ បាន​បញ្ចេញមតិ​របៀប​លែបខាយ​ដាក់​អង្គភាព​រដ្ឋាករទឹក​ខេត្តកោះកុង​ថា​ "​ទឹក​ស្អាត​មហា​ស្អាត​គ្មាន​ពីរ​នៅ​កោះកុង​ !!!​ សូម​អរគុណ​ដល់​រដ្ឋាករទឹក​ស្អាត​ខេត្តកោះកុង​ដែល​បាន​ទិញ​កំអែល​ភ្នំភ្លើង​ពី​ប្រទេស​ជប៉ុន​មក​ឲ្យ​ពួក​ខ្ញុំ​ប្រើប្រាស់​ និង​ខាត់​ស្បែក​ ឲ្យ​ពួក​ខ្ញុំ​បាន​ស្គាល់​វា​ !!!​ ពិតជា​មានសំណាង​ណាស់​ អរគុណ​ !!!​ "​ ។​

​សារព័ត៌មាន​ដើម​ត្នោត​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តកោះកុង​បាន​នៅឡើយ​ទេ​ ទាក់ទង​នឹង​ការ​ផលិត​ទឹក​មហា​កខ្វក់​ឲ្យ​ប្រជាពលរដ្ឋ​ជា​អតិថិជន​ប្រើប្រាស់​នេះ​ ។​

​សូម​ឯកឧត្តម​ ប៊ុ​ន​ លើ​ត​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង​ មេត្តា​ធ្វើការ​ស៊ើបអង្កេត​ និង​មាន​វិធានការ​ទៅ​លើ​ករណី​អង្គភាព​រដ្ឋាករទឹក​ខេត្តកោះកុង​ផលិត​ទឹក​មហា​កខ្វក់​ឲ្យ​អតិថិជន​ប្រើប្រាស់​មិនកើត​ និង​ប៉ះពាល់​ដល់​សុខភាព​នេះ​ផង​ ៕​

Water-koh-kong

 

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.