ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

អ្នកបើកបរ​រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​ បង្ក​ការ​ខូចខាត​ស្ពាន​អ្នក​លឿង​ រត់​ទៅ​ដល់​ប្រទេស​ថៃ​ហើយ​ ខណៈ​បុរស​ខ្លាំង​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​ បាន​ឲ្យ​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​ដឹក​អង្ករ​ប្រមាណ​ជាង​៦០​តោន​ និង​សម្បក​កង់​រថយន្ត​ផង​ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង​៧០​តោន​ បើក​ឡើង​លើ​ស្ពាន​អ្នក​លឿង​ និង​បង្ក​ឲ្យ​ខូចខាត​ស្ពាន​នោះ​ បាន​ទៅ​ដល់​ប្រទេស​ថៃ​ដោយ​សុវត្ថិភាព​ហើយ​ ទាំង​អ្នកបើកបរ​ ទាំង​រថយន្ត​ ។​

​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​ ដែល​បានដឹង​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា​ ខាង​ភាគី​ម្ចាស់​ក្រុមហ៊ុន​ដឹក​អង្ករ​នោះ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ភាគី​ក្រុមហ៊ុន​ជប៉ុន​ ដែល​បាន​ស្ថាបនា​ស្ពាន​នោះ​ ដោយ​សន្យា​ថា​ នឹង​ធ្វើការ​ជួសជុល​កៅស៊ូ​នៅ​លើ​ស្ពាន​ដែល​ខូចខាត​ឡើង​វិញ​ ។​ ក្រោយ​ពេល​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​រួច​មក​ ក្រុមហ៊ុន​ជប៉ុន​ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​អាជ្ញាធរ​មិន​បាន​លូកដៃ​ចូល​ក្នុង​រឿង​នេះ​ទេ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​ បង្ក​ឲ្យ​ខូចខាត​កៅស៊ូ​លើ​ស្ពាន​អ្នក​លឿង​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​របស់​ក្រសួងមហាផ្ទៃ​ នា​រសៀល​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ថា​ ត្រូវ​តែ​តាម​ចាប់​អ្នកបើកបរ​រថយន្ត​នោះ​ឲ្យ​ខាង​តែ​បាន​ បើ​មិន​ដូច្នោះ​ទេ​ បិទ​ក្រុមហ៊ុន​ដឹក​អង្ករ​នោះ​ចោល​តែ​ម្តង​ទៅ​ជា​ការ​ស្រេច​ ៕​

Rice2Rice4

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.