ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

អូស្ត្រាលី​ចំណាយ​ប្រាក់​ជាង​២១​ពាន់​លាន​ដុល្លារ​លើ​ការ​ទិញ​នាវាមុជទឹក​ថ្មី​១២​គ្រឿង​

​នៅ​ឆ្នាំ​២០២៦​ខាង​មុខ​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​ ខណៈ​សហរដ្ឋអាមេរិក​ និង​បណ្តា​ប្រទេស​ជា​សម្ព័ន្ធមិត្ត​កំពុង​ប្រឈម​ទប់ទល់​នឹង​ការ​ពង្រឹង​និង​ពង្រីក​អំណាច​យោធា​របស់​ចិន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នោះ​ អូស្ត្រាលី​នឹង​សម្រេច​បង្កើន​ការ​ចំណាយ​លើ​វិស័យ​យោធា​ដល់​ចំនួន​២១,៥៧​ពាន់​លាន​ដុល្លារ​ ។​

​លោក​ Malcolm​ Turnbull​ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​ បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​នា​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ តាម​រយៈ​កញ្ចប់​ថវិកា​ដែល​បាន​គ្រោងទុក​នេះ​ អូស្ត្រាលី​នឹង​ទិញ​សម្ភារៈ​បរិក្ខារ​យោធា​ថ្មីៗ​ រួម​មាន​ ៖​ នាវាចម្បាំង​ នាវា​ល្បាត​ល្បឿន​លឿន​ យន្តហោះ​ចម្បាំង​ និង​ជា​ពិសេស​នាវាមុជទឹក​ចំនួន​១២​គ្រឿង​ ៕​

Weapon

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.