ថ្ងៃ ចន្ទ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១

ពលរដ្ឋ​បារម្ភ​នឹង​ឧក្រិដ្ឋ​ប្លន់​ប្រដាប់​អាវុធ​ជិត​៧ ០០០​នាក់​ ក្នុង​ចំណោម​មុខសញ្ញា​ជាង​១៣ ០០០​នាក់​ដែល​មាន​ដីកាចាប់ខ្លួន​ តែ​ប៉ូលិស​បង្ក្រាប​មិន​ទាន់​បាន​អស់​

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​របស់​ក្រសួងមហាផ្ទៃ​ នៅ​ចំពោះ​មុខ​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ មានមុខ​សញ្ញា​ជាង​១៣ ០០០​នាក់​ ក្នុង​នោះ​មាន​ពួក​ឧក្រិដ្ឋជន​ប្លន់​ប្រដាប់​អាវុធ​ជិត​៧ ០០០​នាក់​ ដែល​មាន​ដីកា​បង្គាប់​ឲ្យ​តាម​ចាប់ខ្លួន​ពី​តុលាការ​ ហើយ​ឧក្រិដ្ឋជន​ជិត​២.០០០​ដង​នាក់​នៅ​សេសសល់​ ដែល​សមត្ថកិច្ច​បង្ក្រាប​មិន​ទាន់​បាន​អស់​នៅឡើយ​ ខណៈ​ក្នុង​ចំណោម​មុខសញ្ញា​ជាង​១៣ ០០០​នាក់​ មាន​រូបថត​សម្គាល់​អត្តសញ្ញាណ​ជនល្មើស​ប្រមាណ​តែ​៨០០​នាក់​ប៉ុណ្ណោះ​ ។​

​មុខសញ្ញា​ឧក្រិដ្ឋជន​ដែល​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​ស្ថាប័ន​តុលាការ​ ជា​ពិសេស​ឧក្រិដ្ឋជន​ប្លន់​ប្រដាប់​អាវុធ​ក្នុង​ចំនួន​ដ៏​ច្រើន​ជិត​២.០០០​នាក់​នៅ​សេសសល់​ ដែល​សមត្ថកិច្ច​បង្ក្រាប​មិន​ទាន់​បាន​អស់នេះ​ហើយ​ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.